website_news:2017191206

ករណីគ្រោះថ្នាក់ចរាចរណ៍ស្ថិតក្នុងស្រុកភ្លៀងយ៉ៃ ខេត្តឆាក់ឈើងសៅ ដែលបណ្តាលអោយពលរដ្ឋកម្ពុជា០៤នាក់បាត់បង់ជីវិត

https://www.facebook.com/ Royal Embassy of Cambodia in Bangkok

ខេត្តឆាក់ឈើងសាវ ប្រទេសថៃ, នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារទទួលបន្ទុកពលករ និងមន្រ្តីផ្នែកកុងស៊ុល តំណាងឲឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះទៅស្ថានីយ៏ប៉ូលីសស្រុកភ្លៀងយ៉ៃ ស្ថិតក្នុងខេត្តឆាក់ឈើងសៅ ប្រទេសថៃ ដើម្បីពិនិត្យមើលករណីរថយន្តដឹកពលករដ្ឋកម្ពុជាចំនួន២០នាក់ដែលមានបំណងចូលមកធ្វើការនៅក្នុងប្រទេសថៃ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយពលរដ្ឋកម្ពុជាចំនួន០៤នាក់បានបាត់បង់ជីវិត ដោយក្រុមការងារបានជួយសម្របសម្រួលជាមួយសមត្តកិច្ចដោះលែងពលរដ្ឋខ្មែរដែលប៉ូលីសឃាត់ខ្លួនចំនួន០៣នាក់ និងបានទំនាក់ទំនងស្វែងរកសាច់ញាត្តិសព ដើម្បីរៀបចំឯកសារបញ្ជូនសាកសពទៅធ្វើបុណ្យតាមប្រពៃណីនៅព្រះរាជាណាចក្រកម្ពុជាវិញ។

ជាមួយគ្នានេះដែរ ក្រុមការងារបានស្នើសុំសមត្តកិច្ចជួយស្រាវជ្រាវ និងស្វែងរកក្រុមមេខ្យល់ដែលដឹកជញ្ជូនពលរដ្ឋកម្ពុជាមកធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសថៃ មកទទួលទោសតាមច្បាប់អោយទាល់តែបាន ដើម្បីជួយកាត់បន្ថយការនាំពលរដ្ឋកម្ពុជាមកប្រទេសថៃដោយខុសច្បាប់។

website_news/2017191206.txt · Last modified: 2017/12/19 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki