website_news:2017200304

បុរសម្នាក់ព្យាយាមរត់ពន្ធមនុស្ស០៤នាក់ដាក់នៅក្នុងឃ្លុបរថយន្ត ដើម្បីចូលទឹកដីអាមេរិក

http://www.khmer-note.com/news chan sopheakdey March 20, 2017 ពត៌មានជាតិ

(CNN): ភ្នាក់ងារការពារនៅតំបន់ព្រំដែនបានចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីពួកគេបានរកឃើញមនុស្សបួននាក់នៅក្នុងឃ្លុបរថយន្តខាងក្រោយរបស់គាត់។ ក្រុមភ្នាក់ងារបាននិយាយថា បុរសម្នាក់នេះបានព្យាយាមរត់ពន្ធមនុស្សទៅកាន់សហរដ្ឋអាមេរិក។ ភ្នាក់ងារនៅព្រំដែនលោក San Ysidro បានបញ្ឈប់រថយន្ត ដើម្បីត្រួតពិនិត្យនៅព្រំដែនពីប្រទេសម៉ិកស៊ិកទៅសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារកន្លងមកនេះ។

នៅពេលដែលពួកគេបានបើកឃ្លុបរថយន្ដ ពួកគេបានរកឃើញជនជាតិចិនចំនួន០៤នាក់គឺ ស្ត្រី០៣នាក់ និងបុរសម្នាក់។ មន្ត្រីប៉ូលីសបាននិយាយថា ជនជាតិចិនទាំងនោះមិនមានការអនុញ្ញាតឲ្យចូលទៅនៅសហរដ្ឋអាមេរិកដោយស្របច្បាប់នោះទេ។ ពួកគេត្រូវបានចាប់ទៅឃុំឃាំង ហើយនឹងត្រូវបានឲ្យចេញពីសហរដ្ឋអាមេរិក បន្ទាប់ពីដំណើរការនីតិវិធីព្រហ្មទណ្ឌ។ អ្នកបើកបរជាជនជាតិអាមេរិកវ័យ២៤ឆ្នាំ ត្រូវបានចាប់ខ្លួន និងកំពុងរង់ចាំការកាត់ ទោស៕

website_news/2017200304.txt · Last modified: 2017/03/20 16:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki