website_news:2017200403

អាជា្ញធរកម្ពុជា.ថៃ.ជួបប្រជុំគ្នានៅច្រកជប់គគីលើកឡើង៤ចំណុច ឲ្យពលរដ្ឋចេញចូលបានដូចមុន

http://police.gov.kh/blog 8:49 am 20 មេសា 2017 17

ឧត្តរមានជ័យ ៖ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ វេលា ម៉ោង១៣និង៣០នាទីដល់ម៉ោង១៥និង១៥នាទី នៅបរិវេណ ច្រកជប់គគី-សៃតាគូរ មានការជួបប្រជុំគ្នារវាងសមត្តកិច្ចខ្មែរ-ថៃនៅខាងមុខច្រកខាងដីថៃ ៖

ភាគីខ្មែរចំនួន០៦នាក់ ដឹកនាំដោយ លោក យឿន វិបុល ប្រធានស្នាក់ការច្រកជប់គគី និងស្ថាប័ណ្ណពាក់ព័ន្ធ ប្រចាំច្រក ជប់គគី ។ ភាគីថៃចំនួន០៨នាក់ ដឹកនាំដោយ លោក ផាត់ថន នាកស្ងា អភិបាលរងស្រុកបានគ្រួត និងស្ថាប័ណ្ណពាក់ព័ន្ធក្នុងស្រុកបាន គ្រួត ។ ខ្លឹមសារ ៖ ភាគីខ្មែរបានលើកឡើង ៤ចំណុច ៖

1, ពិភាក្សាលើការអនុញ្ញាត្តិអោយប្រជាពលរដ្ឋទាំងសងខាង ចេញចូលបានទូលំទូលាយដូចមុន ។

2, ពិភាក្សាលើការចាប់ផ្ដើមប្រើប្រាស់ប័ណ្ណព្រំដែន(Border pass) ។

3, ការផ្លាស់ប្ដូរទំនិញទៅវិញទៅមក ។

4,ការជូនដំណឹងជាលាយល័ក្ខអក្សរពេលមានការប្រែប្រួលអ្វី មួយ ។

ភាគីថៃ បានតបមកភាគីខ្មែរ

1, ចំពោះឆ្លងដែនចេញចូលរបស់ប្រជាជនថៃគឺអនុញ្ញាត្តអោយ តែស្រុកបានគ្រួត ឯប្រជាជនមកពីស្រុកផ្សេងៗ រងចាំបើក ច្រកអន្តរជាតិ និងប្រើប្រាស់ឯកសារឆ្លងដែន ។ ចំពោះការបើក ច្រកគឺយោងតាមការព្រមព្រៀងគ្នាកាលពីឆ្នាំ២០១៤ ។

2, ពាក់ព័ន្ធការប្រើប្រាស់ប័ណឆ្លងដែន (Border pass) ខាងស្រុក បានគ្រួតបានធ្វើសំណើរទៅខេត្ត ខេត្តបានធ្វើសំណើរទៅ ក្រសួងមហាផ្ទៃហើយរង់ចាំតែការសំរេចតែប៉ុណ្ណោះ ។ ហើយ ភាគីថៃបានស្នើរអោយភាគីខ្មែរយើងអោយប្រើលិខិតឆ្លងដែនចំនួន០៣ប្រភេទ

ទី១ ប័ណឆ្លងដែន(Border pass), ទី២ លិខិត ឆ្លងដែន(passport) , ទី៣ លិខិតឆ្លងដែនបណ្ដោះអាសន្ន (temporary pass)

3, ការផ្លាស់ប្ដូរទំនិញរវាងប្រជាជនកម្ពុជា-ថៃ គឺធ្វើតាមការ ព្រមព្រៀងគ្នាកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ។

4, ការជូនដំណឹងគឺភាគីថៃនិងធ្វើការជូនដំណឹងជាលាយល័ក្ខ អក្សរមកភាគីខ្មែរបើមាន ៕

website_news/2017200403.txt · Last modified: 2017/08/24 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki