website_news:2017200701

ឃាត់ជនជាតិ វៀតណាមម្នាក់ ពាក់ព័ន្ធករណី បើកហាងម៉ាស្សា លួចបង្កប់សេវាផ្លូវភេទ

http://www.daem-ampil-news.html ថ្ងៃពុធ, ១៩ កក្កដា ២០១៧ 20:02 ដោយ: ញ៉ិល សុខសាន ID:030

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ខណ្ឌទួលគោក នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនម្ចាស់ហាងជនជាតិវៀតណាមម្នាក់ និងជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីលួចបង្កប់សេវាផ្លូវភេទ ក្នុងហាងម៉ាស្សាមួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ៣,៤ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងជនរងគ្រោះ៨នាក់ ក្នុងនោះអាយុចន្លោះពី២២ ទៅ៤០ឆ្នាំ និងដកហូតវត្ថុតាងរួមមានៈស្រោមអនាម័យចំនួន១៧មិនទាន់ប្រើ សៀវភៅកត់ត្រាមួយចំនួន និងទឹកប្រាក់ចំនួន៣១០០០រៀល៕

website_news/2017200701.txt · Last modified: 2017/07/20 13:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki