website_news:2017200703

ប៉ូលិសឃាត់ខ្លួនស្រី្តម្ចាស់ទីតាំងម្នាក់ និងនារី៥នាក់ ករណីម៉ាស្សាបម្រើផ្លូវភេទ

http://www.ariyothom-news.html (ថ្ងៃទី 20 July 2017 ម៉ោង 5:24 am)

ភ្នំពេញៈ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅទីតាំងហាងរ៉ូសកាត់សក់បុរស ម៉ាស្សាប្រេង និងម៉ាស្សាបាតជើង តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតនៅចំណុចទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះឃាត់ខ្លួនស្ត្រីម្នាក់ ជាម្ចាស់ទីតាំង និងនារីរងគ្រោះចំនួន៥នាក់ ជាអនីតិជន នៅហាងរ៉ូស កាត់សក់បុរស ម៉ាស្សាប្រេង និងម៉ាស្សាបាតជើង ដែលលួចបង្កប់បម្រើសេវាផ្លូវភេទ ក្រោមការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំបង្ក្រាបជាក់ស្ដែងដោយវរសេនីយឯក ចាន់ កិតិខុម ស្នងការរងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។

ស្ត្រីសង្ស័យជាម្ចាស់ទីតាំង មានឈ្មោះ សុខា សុថារី អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះទីតាំងហាង រ៉ូសកាត់សក់បុរស ម៉ាស្សាប្រេង និងម៉ាស្សាបាតជើង តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជារៀងរាល់ថ្ងៃ ទីតាំងហាងម៉ាស្សានេះ បានបើករកស៊ីចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹក ដោយពេលខ្លះមានភ្ញៀវចូលមកម៉ាស្សា តម្លៃ១ម៉ោង៤ដុល្លារ ហើយភ្ញៀវខ្លះក៏មករួមភេទ ដោយរួមភេទម្ដង តម្លៃ២០ដុល្លារ ទៅ៣០ដុល្លារ។ បច្ចុប្បន្នស្រី្តសង្ស័យជាម្ចាស់ទីតាំង ត្រូវបានកម្លាំងនគរបាលនាំមកឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីធ្វើការអប់រំ៕

website_news/2017200703.txt · Last modified: 2017/07/20 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki