website_news:2017200705

ម៉ាឡេស៊ីបង្កើនការវិនិយោគ និង សហការពន្លឿនបញ្ចូនពលករទៅប្រទេសម៉ាឡេស៊ី

http://www.daem-ampil-news.html ថ្ងៃពុធ, ១៩ កក្កដា ២០១៧ 16:01 ដោយ: ដើមអម្ពិល ID:004

ម៉ាឡេស៊ី៖ នៅថ្ងៃទី ១៨ កក្កដា ២០១៧ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានចូលរួមពិសាអាហារ និង ពិភាក្សាការងារ ជាមួយលោក Dato' Sri Richard Riot Anak Jeam រដ្ឋមន្រ្តីធនធានមនុស្សម៉ាឡេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការការពារពលករ ការរៀបចំឯកសារ លិខិតបទដ្ឋាន ការបណ្តុះបណ្តាល និង កិច្ចការពាក់ព័ន្ធផ្សេងៗ ដើម្បីពន្លឿនក្នុងការបញ្ជូនពលករទៅប្រទេសម៉ាឡេស៊ី។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក្រសួងធនធានមនុស្សម៉ាឡេស៊ី បានគាំទ្រយ៉ាងពេញទំហឹង និងសន្យាបញ្ជូនក្រុមបច្ចេកទេសជំនាញ ពីក្រសួងធនធានមនុស្សម៉ាឡេស៊ី សហការជាមួយ នឹងក្រុមបច្ចេកទេសកម្ពុជា នៅសប្តាហ៍ខាងមុខនេះ ដើម្បីពន្លឿនលើកិច្ចការនេះ។ នៅថ្ងៃដដែល លោករដ្ឋមន្រ្តីប្រតិភូ បន្តជួបពិភាក្សាការងារជាមួយ លោកឧកញ៉ា Datuk Mat Noor Nawi ប្រធានធនាគារ EXIM BANK ម៉ាឡេស៊ី ក្នុងពិធីអបអរសាទរ Open House ដែលជាពិធីពិសារ អាហារសាមគ្គីបែបប្រពៃណីម៉ាឡេស៊ី រៀបចំដោយ ធនាគារ EXIM BANK ម៉ាឡេស៊ី ដែលជាធនាគារដ៏ធំមួយម៉ាឡេស៊ី ហើយបានមកវិនិយោគនៅកម្ពុជាផ្នែកថាមពលអគ្គិសនី អេឡិចត្រូនិច អចលនទ្រព្យ និង សំណង់ ជាដើម។

លោកឧកញ៉ាប្រធានធនាគារ បានសន្យា ផ្តល់ការកម្ចីថវិកាសម្រាប់ការវិនិយោគ និងសិក្សាលម្អិត លើការវិនិយោគឧស្សាហកម្មហាឡាលកម្ពុជា ផងដែរ៕

website_news/2017200705.txt · Last modified: 2017/07/20 14:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki