website_news:2017200706

ប្រទះឃើញសាកសពកម្មករខ្មែរម្នាក់ អណ្តែតទឹកលើផ្ទៃសមុទ្រថៃ

http://www.khmer-chonburi.com/archives/ เพียะตรา ประ | กรกฎาคม ខែកក្កដា 19, 2017

ប្រទេសថៃ÷ កាលពីថ្ងៃទី17 ខែកក្កដា ឆ្នាំ2017 វេលាម៉ោង11យប់មានករណី លិចទូកនេសាទត្រីរបស់ថៃមួយគ្រឿង ស្ថិតក្នុងសមុទ្រ ស្រុក សាប់តាហីប ខេត្ដឈុនបុរី ប្រទេសថៃ ក្នុងករណីលិចទូកនេសាទនេះ មានកម្មករខ្មែរធ្វើការនៅលេីទូកនេសាទត្រីនេះចំនួន8នាក់ និងតៃកុងទូកថៃម្នាក់ ត្រូវបានទូកនេសាទថៃផ្សេងទៀតធ្វើការជួយសង្គ្រោះ តែនៅមានកម្មករខ្មែរ 2នាក់ទៀតបាត់ខ្លួន នៅក្នុងហេតុការណ៍នេះ។

នៅវេលាម៉ោង02 រសៀលថ្ងៃពុធទី19 ខែកក្កដា ឆ្នាំ2017 សាកសពកម្មករខ្មែរម្នាក់ក្នុងចំណោមពីរនាក់ ត្រូវបានគេប្រទះឃើញអណ្ដែតទឹក នៅលើផ្ទៃសមុទ្រស្ថិតនៅក្នុងភូមិបាងសាររ៉េ ស្រុកសាប់តាហីបខេត្ដឈុនបុរី សាកសពដែលអណ្តែតទឹកនោះត្រូវបានគេស្គាល់ឈ្មោះ ហឿង ភេទប្រុស សញ្ជាតិខ្មែរ ជាកម្មករធ្វើការនៅលើទូកនេសាទត្រីដែលកាលពីយប់ថ្ងៃច័ន្ទទី17 កន្លងទៅថ្មីនេះ។ បច្ចុប្បន្នសមត្ថកិច្ចទាហានជើងថៃកំពុងតែធ្វើការស្វែងរកសាកសពកម្មករខ្មែរម្នាក់ទៀតដែលបាត់ខ្លួននៅក្នុងហេតុការណ៍លិចទូកនេសាទត្រីមួយគ្រឿងនោះ។

website_news/2017200706.txt · Last modified: 2017/07/20 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki