website_news:2017200709

តុលាការថៃកាត់ទោសមន្ត្រីពាក់ព័ន្ធការជួញដូរមនុស្សជាង១០០នាក់

http://vodhotnews.com/ ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង 3:27 PM

តុលាការថៃបើកសវនាការកាត់ទោសអ្នកពាក់ព័ន្ធការជួញដូរមនុស្សជាទ្រង់ទ្រាយធំក្នុងស្រុក និង ឆ្លងដែននៅព្រឹកថ្ងៃពុធនេះ ដែលមាន២១ករណី ក្នុងនោះជនជាប់ចោទដែលបញ្ជូនទៅសវនាការនៅតុលាការក្រុងបាងកកមាន១០៣នាក់។ អ្នកពាក់ព័ន្ធការជួញដូរទាំងនោះខ្លះមានការរៀបចំជួញដូរក្នុងស្រុក និង ឆ្លងដែន ពាក់ព័ន្ធការប្រើអំណាចសម្លាប់ និង រំលោភផ្លូវភេទជាដើម។ នេះបើតាមសារព័ត៌មាន Channel News Asia។ ជនជាប់ចោទដែលតុលាការកំពុងកាត់ទោសនេះ មានពាក់ព័ន្ធទាំង ថ្នាក់ឧត្តមសេនីយ៍ក្នុងជួរទាហានថៃ មន្ត្រីនគរបាល អ្នកនយោបាយនៅតាមមូលដ្ឋាន និងជនជាតិមីយ៉ាន់ម៉ាផង ដែលពួកគេរងការចោទថា រត់ពន្ធ និង ជួញដូរមនុស្សឆ្លងកាត់ព្រំដែន ថៃ-ម៉ាឡេស៊ី។

ទាក់ទងការកាត់ក្តីនេះ មេដឹកនាំយោធាថៃ លោក ប្រាយុទ្ធ ចាន់អូចា អំពាវនាវឲ្យពលរដ្ឋកុំមានការខឹងសម្បារជារួមយោធាទាំងអស់ ដោយបញ្ជាក់ថា មានតែទាហានខ្លះតែប៉ុណ្ណោះដែលពាក់ព័ន្ធការជួញដូរនេះ។ លោក ថ្លែងនៅថ្ងៃពុធនេះថា ទាហានទាំងនេះគឺជាក្រុមបណ្តាញអ្នកជួញដូរមនុស្ស មិនមែនទាំងអស់នោះទេ។

ករណីជំនុំជម្រះនៅថ្ងៃនេះគឺពាក់ព័ន្ធការជួញដូរមនុស្សតាំងពីឆ្នាំ២០១៥មក ក្រោយពេលរដ្ឋាភិបាលបានដឹង និងបង្ក្រាបក្រុមជួញដូរមនុស្សឆ្លងកាត់ព្រំដែនថៃម៉ាឡេស៊ី ដែលករណីខ្លះចាប់ជំរិតពេលទារលុយបានរួចដោះលែង និង ខ្លះទៀតត្រូវបានសម្លាប់ពេលចាប់ជំរិតនោះ៕

website_news/2017200709.txt · Last modified: 2017/07/20 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki