website_news:2017200711

ដំណឹងល្អបងប្អូនពលករខ្មែរ មានប័ណ្ណស៊ីជម្ពូ តែខុសថៅកែ អាចប្ដូរថៅកែថ្មីបាន ត្រឹមត្រូវតែ 1000฿ប៉ុណ្ណោះ

http://www.khmer-chonburi.com/archives/ เพียะตรา ประ | กรกฎาคม ខែកក្កដា 20, 2017

ឯកឧត្តម Sirichai Duttakul រដ្ឋមន្ត្រីក្រសួងការងារថៃ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថៃកាលពីព្រឹកថ្ងៃពុធទី19 ខែកក្កដា ឆ្នាំ2017 អោយដឹងថា សម្រាប់បងប្អូនពលករខ្មែរដោយកាន់ (ប័ណ្ណស៊ីជម្ពូ) តែធ្វើការខុសលក្ខខ័ណ្ឌដូចជា.ខុសថៅកែ,ខុសកន្លែងធ្វើការ អាចធ្វើការប្ដូរថៅកែចាស់មកថៅកែបច្ចុប្បន្នបាន និងអាចប្ដូរកន្លែងការងារ ពីរតំបន់មួយទៅតំបន់មួយទៀតបាន ដោយចំណាយពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដោយតំរូវអោយ(ថៅកែ)បច្ចុប្បន្នយកឯកសារខាងដើមរបស់ពលករទោធ្វើការប្ដូរពីថៅកែចាស់មកថៅកែថ្មី(យាយណាយចាង) នៅទីស្នាក់ក្រសួងការងារថៃ(ចាត់ហាងានចាង់វ៉ាត់)ទូទាំងខេត្តក្រុងនៃប្រទេសថៃ។ សេវាកម្មប្ដូរថៅកែមានតំលៃដូចខាងក្រោម៖

  1. សេវាកម្មស្នើសុំប្ដូរថៅកែចំនួន100฿
  2. សេវាកម្មស្នើសុំលិខិតអនុញ្ញាតធ្វើការ រយ:ពេល 3 ខែ ចំនួន900฿
    1. ប្ដូរកន្លែងធ្វើការ ពីរតំបន់1 ទៅ តំបន់មួយទៀតបាន

បញ្ជាក់÷បងប្អូនពលករខ្មែរដែលប្ដូរថៅកែមិនចាំបាច់ត្រួតពិនិត្យសុខភាពឡើយ។ ហើយប័ណ្ណស៊ីជម្ពូនេះ និង ទទួលបានការហៅទៅត្រួតសញ្ជាតិនៅពេលខាងមុខ ដើម្បីទទួលយកប៉ាស្ទ័រ MOU និងវីសារការងាររយ:ពីរឆ្នាំដែលចេញអោយដោយក្រសួងការងារកម្ពុជានិងភាគីថៃ។

website_news/2017200711.txt · Last modified: 2017/07/20 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki