website_news:2017201002

ពលករខ្មែរម្នាក់ចង.ក សម្លាប់ខ្លួននៅថៃសង្ស័យវិបត្តិគ្រួសារ

http://www.phnompenh-thmey-news.html ចេញផ្សាយ ថ្ងៃទី 19/10/2017

ខេត្តបន្ទាយមានជ័យ ៖ សពពលករម្នាក់ត្រូវភាគីថៃដឹកបញ្ជូនឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីបញ្ចប់ជីវិតលើទឹកដីថៃ ដោយចង.ក សម្លាប់ខ្លួនសង្ស័យវិបត្តិគ្រួសារ ។ ជនរងគ្រោះឈ្មោះ ផុន មាស ភេទប្រុស អាយុ៣០ឆ្នាំ ជាកម្មករសំណង់ និងមានទីលំនៅភូមិថ្មគោល ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ឈ្មោះ ព្រឿន សុផាន់នី អាយុ៣៤ឆ្នាំ ជាប្រពន្ធជនរងគ្រោះប្រាប់ថា គាត់ និងប្តី បានទៅរស់នៅធ្វើការលើទឹកដីថៃជាមួយគ្នា ហើយប្តីគាត់បានចង.ក សម្លាប់ខ្លួននៅរសៀលថ្ងៃទី១៥ ខែតុលា ថ្មីៗនេះ ដោយមិនដឹងពីមូលហេតុ ។

ស្ត្រីដដែលបញ្ជាក់ថា មុនកើតហេតុ គាត់មានជម្លោះក្នុងគ្រួសារ ហើយគាត់ខឹងនឹងប្តីក៏ចាកចេញទៅរកការងារធ្វើនៅកន្លែងផ្សេង មិនបាននៅជុំគ្នា៨ថ្ងៃ លុះរសៀលថ្ងៃកើតហេតុ មានគេទាក់ទងប្រាប់តាមទូរស័ព្ទទើបនាងដឹង ។ យ៉ាងណាក៏ដោយនាងមិនបានលម្អិតពីរឿងរ៉ាវផ្ទុះជម្លោះក្នុងគ្រួសារ ថាផ្តើមចេញពីរឿងអ្វីនោះទេ ។ សពត្រូវបានគាត់ជាប្រពន្ធ និងសាច់ញាតិជួលរថយន្តដឹកបន្តទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

website_news/2017201002.txt · Last modified: 2017/10/20 10:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki