website_news:2017201003

តម្រួតឆែកបន្ទាប់កម្មករ ខ្មែរ រកឃ;ញសុទ្ធតែថ្នាំញៀន

http://pheaktraprak.com/archives/ By เพียะตรา ประ October 20, 2017

កាលពីថ្ងៃទី19 ខែតុលាឆ្នាំ2017 កម្លាំងសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនថៃ បានធ្វើការចុះបង្ក្រាបក្រុមកម្មករខ្មែរ4 នាក់ជាមួយវត្ថុតាងថ្នាំញៀនប្រភេទយ៉ាម៉ាមួយចំនួនធំ។ ការចុះបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី19ខែតុលា នៅក្នុងបន្ទប់ជួលលេខ271/116 ភូមិ6 ឃុំប៉វីន ស្រុកស៊ីរាចឆា ខេត្តឈុនបុរី ក្នុងការ ចុះបង្ក្រាបឆែកឆេរបន្ទាប់ជួលខាងលើកម្លាំងសមត្ថកិច្ចថៃ បានធ្វើការឃាត់ខ្លួនជនជាតិខ្មែរ 4នាក់ ខណៈពេលកំពុងប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់កើតហេតុ។ ក្នុងការឆែកឆេរក្នុងបន្ទប់ខាងលើសមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទយ៉ាម៉ាជិត1000គ្រប់ និងទឹកកកមួយកញ្ចប់ធំ។ ជនជាតិខ្មែរទាំង4នាក់ត្រូវកម្លាំងសមត្ថកិច្ចថៃចាប់ខ្លួនរួមមាន៖

1-ឈ្មោះហឿន ហាត ភេទប្រុសអាយុ34ឆ្នាំសញ្ជាតិខ្មែរ ធ្វើការនៅក្នុងផ្សារ(មានថ្នាំញៀន170 គ្រប់)

2-ឈ្មោះសន វ៉ាន់នី ភេទប្រុសអាយុ39ឆ្នាំ សញ្ជាតិខ្មែរ

3-ឈ្មោះហៃ ហៀកភេទប្រុសអាយុ 18ឆ្នាំ សញ្ជាតិខ្មែរ

4-ឈ្មោះឆាត សំឡីភេទប្រុសអាយុ29ឆ្នាំ សញ្ជាតិខ្មែរ ជាបុគ្គលិកលក់ឥវ៉ាន់ (មានថ្នាំញៀនចំនួន292គ្រាប់ លាក់ទុកក្នុងប្រអប់ស្ករគ្រាប់និងថ្នាំញៀប្រភេទទឹកចំនួន 9ក្រាម)។

តាមការសួររបស់សមត្ថកិច្ចថៃ ជនជាតិខ្មែរទាំង4នាក់ បានសារភាពថា ថ្នាំញៀនទាំងអស់ ពួកគេទិញកម្មករខ្មែរដូចគ្នានៅក្នុងស្រុកប៉ុកដែងខេត្តរ៉ាយ៉ង ក្នុងតំលៃបោះដុំអោយក្នុងថង់300គ្រប់តំលៃ14000បាត ហើយលក់ចេញក្នុង1គ្រាប់170-200បាត និងទឹកកកចំនួន300ថង់តូចលក់ចេញក្នុង500បាត ដោយថ្នាំញៀនទាំងអស់ពួកគេបានចែកគ្នាលក់អោយកម្មករធ្វើការនៅផ្សារ និងក្រុមស្ទាវថៃ។ ជនជាតិខ្មែរទាំង4នាក់ ត្រូវកម្លាំងសមត្ថកិច្ចថៃបញ្ជូនយកទៅធ្វើការសាកសួរបន្តនៅអធិការដ្ឋានប៉ូលិសស្រុកស៊ីរាចឆា ខេត្តឈុនបុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអោយចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017201003.txt · Last modified: 2017/10/20 10:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki