website_news:2017201004

ចំពោះពលករចុះឈ្មោះថ្មី ត្រួតសញ្ជាតិ នៅក្រុងBigCឡាតប្លាវ ពេលទទួលបានប៉ាស្ព័រហើយ ត្រូវទៅវ៉ៃVisa នៅទីតាំងធ្វើប៉ាស្ព័រក្នុងខេត្ត រ៉ាក់យ៉ង

http://pheaktraprak.com/archives/ By เพียะตรา ประ October 19, 2017

ពលករកម្ពុជាដែលមានលិខិតបញ្ជាក់ចេញពីក្រសួងការងារថៃ នៅក្រោយពេលត្រួតសញ្ជាតិទទួលបាន ប៉ាស្ព័រការងារហើយ ត្រូវស្នើសុំវីសារការងារ(Visa)នៅទីតាំងធ្វើប៉ាស្ព័រក្នុងខេត្តរ៉ាក់យ៉ង។ ថ្ងៃនេះខ្ញុំសូមឆ្លើយតបទៅ ចម្ងល់របស់ពលករខ្មែរ ដែលបានចុះឈ្មោះថ្មី និងមានលិខិតបញ្ជាក់ចេញពីក្រសួងការងារថៃ ហើយទៅត្រួតសញ្ជាតិនៅទីតាំងធ្វើប៉ាស័្ពរ BigC ឡាតប្លាវ ទីក្រុងបាងកក ហើយទទួលបានប៉ាស្ព័រការងារស្របច្បាប់និងលិខិតពលករកម្ពុជាស្នាក់នៅក្នុងប្រទេសថៃតែមិនអាចវ៉ៃសារការងារ(Visa) នៅក្នុងតំបន់យើងរស់នៅបាន។

ចម្លើយ÷ចំំពោះបងប្អូនពលករខ្មែរដែលជួបករណីដូចខាងលើ បងប្អូនត្រូវអោយថៅកែថៃត្រៀមឯកសារដើម្បី វិលទៅស្មើសុំវីសារការងារ(Visa) នៅទីតាំងធ្វើប៉ាស្ព័រក្នុងខេត្ត រ៉ាក់យ៉ង ដោយមានទាំងសេវាពិនិត្យសុខភាព,ត្រួតទឹកនោម, ជួសឈាម,និងច្បាប់អនុញ្ញាតធ្វើការទាំងអស់តែម្ដង។ ដោយមានតំលៃសេវាកម្មសរុបទាំងអស់ចំនួន2050បាត ដូច្នេះចំពោះបងប្អូនពលករខ្មែរ ដែលមានបញ្ហាវ៉ៃវីសាមិនបានសូមអនុវត្តដូចការណែនាំខាងលើ។

បញ្ជាក់÷ចំំពោះបងប្អូនពលករខ្មែរដែលចុះឈ្មោះថ្មីបានសម្ភាសន៍រួចហើយបានត្រួតសញ្ជាតិទទួលបានប៉ាស្ព័រតែប៉ុណ្ណោះ។ រៀបរៀងដោយ:Prak PheakTra

website_news/2017201004.txt · Last modified: 2017/10/20 10:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki