website_news:2017201101

រាជរដ្ឋាភិបាលធានាអត្ថប្រយោជន៍កម្មករកំពុងធ្វើការនៅក្រៅប្រទេស

https://www.dap-news.com/kh អាទិត្យ, ១៩ វិច្ឆិកា ២០១៧ 10:44 ដោយ: អេង ប៊ូឆេង ID:102

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាកំពុងចរចារជាមួយប្រទេសនានា ដើម្បីធានានូវអត្ថប្រយោជន៍ផ្សេងៗ ដល់កម្មករដែលកំពុងធ្វើការងារ នៅបរទេស ក្នុងនោះរួមទាំងប្រាក់ធានារ៉ាប់រង គ្រោះថ្នាក់ការងារ និងធានារ៉ាប់រងអាយុជីវិតជាដើម ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករ៤,៦២៦នាក់ នៅកោះពេជ្រនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ថា “ចំពោះកូនក្មួយដែល កំពុងធ្វើការនៅក្រៅប្រទេស គឺត្រូវដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចារជាមួយប្រទេសនានា ដើម្បីធានានូវអត្ថប្រយោជន៍ផ្សេងៗ ដល់ក្មួយៗ ក្នុងនោះគឺរួមទាំង ប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងធានារ៉ាប់រងអាយុជីវិតជាដើម”។ ទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាលនឹងសម្រួលឲ្យ សាច់ញាតិក្រុមគ្រួសារ នៅកម្ពុជាមាន សិទ្ធិធ្វើឯកសារមួយចំនួនដូចជា លិខិតថ្កោលទោស និងលិខិតបទដ្ឋានរដ្ឋបាល មួយចំនួនដែលកម្មករ ត្រូវការសម្រាប់ការងារ នៅប្រទេសក្រៅ ប៉ុន្តែមិនអាចធ្វើដំណើរមកកាន់កម្ពុជា ដោយសារជាប់បំពេញការងារ ។

សម្តេចបន្តថា រាជរដ្ឋាភិបាល កំពុងអនុវត្តិកិច្ចការទាំងនេះ នៅប្រទេសកូរ៉េខាងត្បូង ហើយក៏កំពុងបន្តចរចារជាមួយ ប្រទេសនានាមួយចំនួនទៀត។ រាជរដ្ឋាភិបាលកំពុង ធ្វើការជាមួយ រដ្ឋាភិបាល និងក្រុមហ៊ុននានា នៅបរទេសឲ្យទទួលស្គាល់នូវរយៈពេល នៃអតីតភាពការងារដែលកម្មករ បានធ្វើការក្នុងក្រុមហ៊ុននោះ ។ សម្ដេចបន្ថែមថា ចំនួនឆ្នាំនៃការងារដែលកម្មករបានធ្វើការ ទោះបីនៅទីណាក៏ដោយ នឹងយកមកបូកបញ្ចូល ជាមួយការងារថ្មីសម្រាប់គិតគូ បញ្ចូលទៅក្នុងប្រាក់រឺត្រែត នៅពេលដែលពួកគេដល់អាយុចូលនិវត្តន៍ (គ្រប់អាយុដែលអាចចូលរឺត្រែតបាន) ៕

website_news/2017201101.txt · Last modified: 2017/11/20 11:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki