website_news:2017201102

ពលករMOU ទាមទារអោយមានការកែសម្រួលច្បាប់ ដើម្បីប្ដូរថៅកែថ្មី បានដោយមិនចាំបាច់ចូលលក្ខខ័ណ្ឌ

http://www.trolldee.com/archives November 18, 2017

នេះគឺបញ្ហាដែលពលករបរទេស ចូលមកធ្វើការនៅប្រទេសថៃតាមរយៈ MOU ចង់ឲ្យរាជរដ្ឋាភិបាលថៃកែសម្រួលច្បាប់ដើម្បីឲ្យពួកអ្នកប្ដូរថៅកែថ្មីបានដោយមិនចាំបាច់ចូលលក្ខខ័ណ្ឌ។ នេះគឺវិធីសាស្ត្រចូលមកធ្វើការនៅប្រទេសថៃដោយស្រប់ច្បាប់តាមរយៈ MOU ចំពោះពលករបរទេសតែបញ្ហាជាប់នៅត្រង់ពលករដែលចូលមកធ្វើការតាមរយៈ MOU ហើយគឺមិនអាចប្ដូរនិយោជិតថ្មីបានក្នុងរយៈពេល2 ឆ្នាំ លុះត្រាតែមានករណី,ថៅកែស្លាប់បាត់បង់ជីវិត, ក្រុមហ៊ុនក្ស័យធន, ធ្វេី ទារុណកម្ម លើពលករ, បង្ខំឲ្យពលករធ្វើការផ្សងគ្រោះថ្នាក់។ បញ្ហានេះហើយដែលធ្វើឲ្យពលករបរទេសជួបការលំបាកក្នុងករណីចង់ប្ដូរថៅកែថ្មីដោយមិនចូលក្នុងលក្ខខណ្ឌទាំង5 ខាងលើនេះ យ៉ាងណាមិញពលករបរទេសភាគច្រើនស្នើអោយរាជរដ្ឋភិបាលថៃ កែសម្រួលច្បាប់នេះដើម្បីឲ្យពួកគាត់អាចប្ដូរថៅកែក្នុងករណីចាំបាច់។

website_news/2017201102.txt · Last modified: 2017/11/20 11:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki