website_news:2017201105

ពលករខ្មែរម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តក្រឡាប់ធ្លាក់ស្រែ តែសំណាងល្អមិនរងគ្រោះថ្នាក់

http://www.trolldee.com/archives November 18, 2017

កាលពីថ្ងៃព្រហស្បតិ៍ ទី16 ខែវិច្ឆិកា ឆ្នាំ2017 កន្លងទៅមានករណីគ្រោះថ្នាក់ចរាចររថយន្តក្រឡាប់ធ្លាក់ស្រែមួយ បានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិសុខុមវីត ស្ថិតក្នុងឃុំ ថាឆាង ស្រុកមឿង ខេត្តចាន់បុរី ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបើកក្រឡាប់ធ្លាក់ស្រែនោះម៉ាក អ៉ីស៑ុយស៑ុយ ពាក់ស្លាកលេខ 5510 ចាន់បុរី បើកបរដោយកម្មករខ្មែរម្នាក់ឈ្មោះបុ៑ន សនតិភព អាយុ 21ឆ្នាំ ធ្វើការនៅកន្លែងជួសជុលនិងតុបតែងគ្រឿងសៀងរថយន្ត(ធ្វេីម៉ាញ៉េឡាន)នៅក្នុងខេត្តចាន់បុរី។

យោងតាមការបកស្រាយរបស់កម្មករខ្មែរខាងលើ បានប្រាប់អោយដឹងថា ក្រោយពីរូបគេបានផឹកស្រាស្រវឹងស្រឿងៗ បានយករថយន្តដែលភ្ញៀវយកមកជួសជុលនៅកន្លែងធ្វើការ ហើយសាកបើកបរលែងតែមកដល់ត្រង់ចំណុចកើតហេតុជាផ្លូវកោង បានបួងចង្កូតរថយន្តមិនទាន់ធ្វើឲ្យរថយន្តក្រឡាប់ធ្លាក់ផ្លូវចូលក្នុងស្រែម្ដង។ បច្ចុប្បន្នកម្មករខ្មែររូបនោះត្រូវ សមត្ថកិច្ចថៃឃាត់ខ្លួនយកទៅកាន់ប៉ុស្តិ៍តម្រួតខេត្តចាន់បុរីដើម្បីត្រួតពិនិត្យជាតិអាកុលនៅក្នុងខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវ។

website_news/2017201105.txt · Last modified: 2017/11/20 12:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki