website_news:2017201201

សមត្ថកិច្ចតាមមូលដ្ឋានត្រូវណែនាំអប់រំប្រជាពលរដ្ឋបញ្ឈប់ចំណាកស្រុកខុសច្បាប់និងកម្លាំងតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់

https://cambodiapolice.com/ ប្រភពគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ 10:13 pm 19 ធ្នូ 2017

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នេះ នៅទីលានមាត់ស្ទឹងព្រះពន្លា ក្រុងសិរីសោភ័ណបានប្រារព្ធពិធី ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ក្នុងពិធីនោះលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ជំហូររបស់រដ្ឋបាលសាលាខេត្តដោយចាត់ទុកអំពើជួញដូរមនុស្សជាបទល្មើសឧក្រិដ្ឋកម្ម និងប្តេជ្ញាចិត្តបង្ក្រាប ទប់ស្កាត់បទល្មើសនេះអោយបានខ្លាំងក្លាដោយមិនអនុញ្ញាតអោយជនល្មើសមានឱកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋដោយមិនបានឆ្លើយតបអោយបានទាន់ពេលវេលានោះឡើយ។

លោកបានបញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជាកំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យរបបសន្តិសុខសង្គមដោយធានាចំពោះពលករស្របច្បាប់នៅគ្រប់ប្រទេស។ដោយឡែកសម្រាប់ពលករធ្វើការនៅប្រទេសថៃត្រូវបានអនុញ្ញាតអោយប្រើប្រាស់ឯកសារថតចម្លងត្រឹមត្រូវតាមច្បាប់ដើមដើម្បីបំពេញបែបបទស្របច្បាប់ទាំងនេះជាប្រយោជន៍សម្រាប់ពលករទសន្តរប្រវេស។ លោក សួន បវរ បានបញ្ជាក់ថា៖ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាយុទ្ធនាការដធំមួយគឺត្រូវអាជ្ញាធរនិងសមត្ថកិច្ចតាមមូលដ្ឋានត្រូវចូលរួមអប់រំណែនាំដល់ប្រជាពលរដ្ឋតាមជនបទអោយឈប់ការចាញ់បោកមេខ្យល់និងកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់អោយបានការសុវត្ថិភាពប្រជាពលរដ្ឋ៕ដោយៈ ចន្ត្រា

website_news/2017201201.txt · Last modified: 2017/12/20 11:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki