website_news:2017201204

រដ្ឋបាលខេត្តកំពង់ធំរៀបចំអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ

http://www.akp.gov.kh/ ប្រភព AKP ខេត្ដកំពង់ធំ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកងកម្លាំងទាំងប្រដាប់អាវុធទាំង៣ប្រភេទនិងលោកគ្រូ អ្នកគ្រូគរុសិស្ស ព្រមទាំងសមាជិកសសយកទាំងអស់ បានអញ្ជើញចូលរួមរៀបចំអបអរសាទរ ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ក្រោមប្រធានបទ« រួមគ្នា ពង្រឹងប្រព័ន្ធសុវត្ថិភាពនិងពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារមនុស្សអំពើជួញ ដូរមនុស្ស»។ ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

លោកស្រី ឃួន ឃុនឌី អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់នៅក្នុងរបាយ ការណ៍ឱ្យដឹងថា រាជរដ្ឋាភិបាល កម្ពុជានៅតែយកចិត្តទុកដាក់កាន់តែខ្លាំងក្លា ក្នុងការការ ពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយ ដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឱ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិហើយបាននិង កំពុងក្លាយ ជាទេសភាពសម័យទំនើបគួរភ័យខ្លាច និងស្អប់ខ្ពើមផងដែរ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់សមាជិកអង្គប្រជុំ ជាពិសេសក្មួយៗគរុសិស្ស អំពីល្បិចកល របស់ជនខិលខូច ដែលបានប្រើប្រាស់គ្រប់រូបភាព ដើម្បីលួងលោមបោកបញ្ឆោត ក្នុងគោលបំណងជួញដូរស្រី្តភេទ និងកុមារ។ ឯកឧត្តមអភិបាលខេត្តបានកោត សរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុង ស្រុក មន្ទីរ-អង្គភាព និងមន្ត្រីរាជការ អង្គការ មិនមែនរដ្ឋាភិបាល ដោយខិតខំធ្វើការងារដោយមិនខ្លាចនឿយហត់។

ឯកឧត្តមអភិបាលខេត្ដបានជំរុញដល់ស្ថាប័ន នៃកងកម្លាំងទាំង៣ ធ្វើការសហការគ្នាជាមួយនឹងអាជ្ញាធរដែនដី ប្រើប្រាស់កម្លាំងបង្កប់ប្រកបដោយ ការយកចិត្តទុកដាក់ខ្ពស់ ពុះពាររួមគ្នាជម្នះការលំបាក គ្រប់ឧបសគ្គ ក្នុងការទប់ស្កាត់បានទាន់ពេលវេលា ជាពិសេសត្រូវធ្វើការតាមដានស្រាវជ្រាវ និងចាប់ខ្លួនមេខ្លោងយក មកផ្តន្ទាទោសទៅតាម ផ្លូវ ច្បាប់ ត្រូវធ្វើជាប្រចាំឱ្យដូចភ្លៀងរលឹមផងដែរ៕ ដោយ ស៊ុម វណ្ណា

website_news/2017201204.txt · Last modified: 2017/12/20 11:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki