website_news:2017201207

លិខិតធ្វើដំណើរចុះទៅផ្ទះ ចំពោះអ្នកមានប័ត្រ និងលុងបៀនថ្មី

http://www.pheaktraprak.com ប្រភភដំណឹងពលករខ្មែរ December 19, 2017

នេះជាលិខិតអនុញ្ញាតសម្រាប់ធ្វើដំណើរចេញពីតំបន់ដែលយើងរស់នៅ ចំពោះបងប្អូនពលករខ្មែរដែលមានប័ត្រស៊ីជម្ពូនិងលុងបៀនថ្មី តែមិនទាន់បានត្រួតសញ្ជាតិ។ លិខិតនេះជួយអោយបងប្អូនពលករខ្មែរដែលមិនទាន់មានប៉ាស្ព័រ អាចធ្វើដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជាយើងបានក្នុងរយះពេល 7ថ្ងៃ-10ថ្ងៃ តាមតែសពុលភាពដែលបានកំណត់នៅក្នុងលិខិត។ ចំពោះលិខិតធ្វើដំណើរនេះបងប្អូនអាចអោយថៅកែទៅធ្វើការស្នើសុំនៅអំភើ(อำเภอ)ក្នុងតំបន់ដែលយើងធ្វើការរស់នៅ។ ហើយចំពោះអ្នកស្នាក់នៅទីក្រុងបាងកក អាចទៅសុំលិខិតនេះបាននៅសាំណាក់ងានខេត្ត(สำนักงานเขต)ឬក្រុសួងការងារថៃផ្ទាល់តែម្តងក៏បាន។

បញ្ជាក់: លិខិតនេះអាចធ្វើដំណើរចុះឡើងទៅប្រទេសកម្ពុជាយើងបានត្រឹមតែរយ:ពេលខ្លីប៉ុណ្ណោះដូច្នេះបងប្អូនត្រូវពិនិត្យនៅក្នុងថ្ងៃ.ខែ កំណត់អោយបានច្បាស់លាស់ប្រយ័ត្នមានបញ្ហានៅពេលធ្វើដំណើរឡើងមកធ្វើការនៅក្នុងប្រទេសថៃវិញ។

website_news/2017201207.txt · Last modified: 2017/12/20 12:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki