website_news:2017210201

អាជ្ញាធរខេត្តបន្ទាយមានជ័យពិភាក្សាជាមួយអាជ្ញាធរថៃ ដោះស្រាយបញ្ហាបញ្ឈប់ការលក់សំបុតចេញ-ចូលផ្សាររ៉ុងក្លឿ

http://police.gov.kh/blog/ 8:41 pm 20 កុម្ភះ 2017 27

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ អាជ្ញាធរខេត្តបានកិច្ចប្រជុំពិភាក្សាគ្នា ដើម្បីសុំអោយភាគីថៃបញ្ឈប់ការប្រើប័ណ្ណចេញ-ចូល រវាងកម្ពុជា-ថៃ ទៅកាន់ផ្សាររ៉ុងក្លឿ ដោយកម្ពុជាបានបញ្ឈប់អោយលក់យកលុយ ប៉ុន្តែភាគីថៃនៅអោយប្រើនៅឡើយ។

លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា យោងតាមស្មារតីរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយសម្រេចមិនអោយលក់លិខិតអនុញ្ញាតបណ្តោះអាសន្នចេញ-ចូលកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយច្រកខ្លងឡឹក ខេត្តស្រះកែវ ប្រទេសថៃ ដែលអោយទិញសំបុត្រម្នាក់តំលៃ១.០០០រៀល រឺ១០បាត។ ហើយត្រូវអោយបញ្ឈប់ការលក់សំបុត្រសម្រាប់បងប្អូនប្រជាពលរដ្ឋចេញ-ចូល គឺអោយសំបុត្រហ្វ្រីជូនប្រជាពលរដ្ឋដែលចាប់អនុវត្តកាលពី១១ ខែមករា ឆ្នាំ២០១៧។ លោក បានបញ្ជាក់ថា ក្រោយពេលដែលចែកសំបុត្រជូនប្រជាពលរដ្ឋហ្វ្រីចេញ-ចូលទៅផ្សាររ៉ុងក្លឿថៃ គឺដើម្បីប្រជាពលរដ្ឋកម្ពុជាចេញ-ចូលទៅមកបានដោយស្រួលមិនចាំបាច់ប្រើលិខិតអនុញ្ញាតបណ្តោះអាសន្ន បានប្រជុំពិភក្សាជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធគម្រោងជួបភាគីថៃឆាប់ៗនេះ ដើម្បីសុំបញ្ឈប់អោយប្រជាពលរដ្ឋកម្ពុជាដែលចេញ-ចូល ត្រូវបញ្ឈប់ការទិញលិខិតអនុញ្ញាតបណ្តោះអាសន្ន គឺចេញ-ចូលដោយសេរី។

លោក វួច អូន ប្រធានគណៈកម្មាធិការច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា ប្រជាពលរដ្ឋកម្ពុជាដែលចេញ-ចូលទៅផ្សាររ៉ុងក្លឿ ប្រទេសថៃ ក្នុង១ថ្ងៃមានប្រមាណជាង ១.៥០០នាក់ ក្រោយពេលបញ្ឈប់អោយយកលុយថ្លៃទិញប័ណ្ណចេញ-ចូល។ ហើយកាលពីមុនការទិញសំបុត្រចេញ-ចូល ប្រជាពលរដ្ឋដែលចេញ-ចូលក្នុង១ថ្ងៃមានប្រមាណជិត១.០០០នាក់។

ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមាហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអោយបញ្ឈប់ការលក់សំបុត្រសម្រាប់ប្រជាពលរដ្ឋកម្ពុជាចេញ-ចូលផ្សាររ៉ុងក្លឿ ប្រទេសថៃ គឺប្រជាពលរដ្ឋមានការសប្បាយចិត្ត និងត្រេកអយ៉ាងខ្លាំង ហើយក៏បានថ្លែងអំណគុណ និងគាំទ្រសម្តេចតេជោ ហ៊ុន សែនផងដែរ៕

website_news/2017210201.txt · Last modified: 2017/08/24 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki