website_news:2017210203

ស្ថានទូតខ្មែរប្រចាំនៅសាធារណរដ្ឋកូរ៉េ និងពលរដ្ឋខ្មែររួមគ្នា ប្រារព្វទិវាសិទ្ធិនារីអន្តរជាតិ លើកទី១០៦ នាទីក្រុងថេចុន

http://dap-news.com/kh អង្គារ, ២១ កុម្ភៈ ២០១៧ 10:20 ដោយ: ស៊ាន កុសល ID:013

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ លោក ឡុង ឌីម៉ង់ និងក្រុមការងារស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ រួមនិងពលរដ្ឋខ្មែរ បានរួមសហការគ្នា ប្រារព្វទិវាសិទ្ធិនារីអន្តរជាតិលើកទី១០៦ នៅទីក្រុងថេចុន ក្រោមប្រធានបទ ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព។

បើតាមលោក ឡុង ឌីម៉ង់ បានឲ្យដឹងថា “ស្ថានទូតកម្ពុជា រួមគ្នាជាមួយពលរដ្ឋខ្មែរនៅកូរ៉េ នឹងប្រារព្វទិវាសិទ្ធិនារីអន្តជាតិ នាថ្ងៃអាទិត្យទី៥ មីនាខាងមុខនេះ នៅទីក្រុងថេចុន (មាននំបញ្ចុក)… រួមគ្នាលើកកំពស់សិទ្ធិនារីខ្មែរ ដើម្បីរួមចំណែកលើកកម្ពស់ កិត្យានុភាពជាតិខ្មែរ លើឆាកអន្តរជាតិ!” ។ សូមបញ្ចាក់ថា ក្រៅពីមានរៀបចំនំបញ្ចុក និងពិសារអាហារសាមគ្គី ខាងស្ថានទូត ក៏នឹងផ្តល់សេវាពន្យាសុពលភាព លិខិតឆ្លងដែន ជូនពលរដ្ឋខ្មែរនៅកូរ៉េ ចាប់ពីម៉ោង១៣៖០០ ដល់១៥៖០០នាទីរសៀល ផងដែរ៕

website_news/2017210203.txt · Last modified: 2017/02/21 12:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki