website_news:2017210303

នគរបាលខណ្ឌសែនសុខ ចុះបង្ក្រាបទីតាំង សេវាបម្រើផ្លូវភេទ យីហោ ម៉ាស្សា ៧៧៧៧

http://www.cen.com.kh/local (ថ្ងៃទី 21 មីនា 2017, ម៉ោង 10:45:AM) ដោយ: សំណាង

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌសែនសុខ បានចុះបង្ក្រាបទីតាំង ម៉ាស្សា ដែលមានបង្កប់ សេវាបម្រើផ្លូវភេទ មួយកន្លែង យីហោម៉ាស្សា ៧៧៧៧ និងឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរំដោះជនរងគ្រោះ៤នាក់។

ការបង្ក្រាបនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ ទីតាំង ម៉ាស្សា យីហោ ម៉ាស្សា ៧៧៧៧ ស្ថិតនៅផ្លូវ ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានការ សម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ។

ក្នុងការចុះបង្ក្រាបនេះដែរ សមត្ថកិច្ច បានរកឃើញវត្ថុតាង មួយចំនួន ដូចជា៖ ស្រោមអនាម័យមិនទាន់ប្រើ និងប្រើហើយ មួយចំនួនធំ សៀវភៅកត់ត្រាបញ្ជីមួយចំនួន ផងដែរ៕N/S

website_news/2017210303.txt · Last modified: 2017/03/21 15:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki