website_news:2017210406

អាជ្ញាធរថៃចាប់ផ្ដើមរឹតបន្តឹងរឿងពលករខ្មែរចេញចូលខុសច្រកដែលបានកំណត់នៅលើលិខិតបញ្ជាក់ការធ្វើដំណើរ

http://www.khmerchonburi.info/archives 20-04-2017

អាជ្ញាធរថៃប្រចាំច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្ដើមរឹតបន្តឹងរឿងបញ្ហាពលករខ្មែរមានលិខិតធ្វើដំណើរចេញចូលស្របច្បាប់តែចេញចូលខុសច្រកព្រំដែនធ្វើអោយខាងអាជ្ញាធរពិបាកនៅក្នុងការត្រួតពិនិត្យ។សមត្ថកិច្ចថៃប្រចាំច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតបានលើកឡើងចាប់តាំងពីក្រោយបុណ្យចូលឆ្នាំខ្មែររួចមានពលករខ្មែរមួយធំបានធ្វើដំណើរវិលត្រឡបចូលមកធ្វើការនៅប្រទេសថៃវិញតាមរយះច្រកទ្វាអន្តរជាតិបោយប៉ែតយ៉ាងច្រើនកុះករ។ តែនៅក្នុងនោះមានពលករមួយចំនួនបានបន្លំធ្វើប័ណ្ណចូលផ្សារថៃដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចហើយឡើងរថយន្ដតាមតំបន់នានាដែលពួកគេធ្វើការ ដោយមិនគោរពច្បាប់ធ្វើដំណើរដែលអនុញ្ញាតពលករចេញចូលបានទៅតាមច្រកដែលបានកំណត់នៅលើលិខិតបញ្ជាក់ការធ្វើដំណើរដែលចេញពីក្រសួងការងារថៃតែប៉ណ្ណោះ។

website_news/2017210406.txt · Last modified: 2017/04/21 12:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki