website_news:2017210409

កម្មករម្នាក់ទើបតែចូលធ្វើការថ្មីៗត្រូវគ្រឿងចក្រគៀមបាក់ដៃម្ខាងយ៉ាងអាណោចអាធ័ម

http://www.khmerchonburi.info/archives 20-04-2017

មានករណី(កម្មករតាងដាវ) ម្នាក់ទើបចូលធ្វើការត្រូវបានគ្រឿងចក្រទម្ងន់ជាង២០០០គីឡូគៀមបាក់ដៃម្ខាងយ៉ាងវេទនា។កាលពីថ្ងៃទី១៨ខែមេសាឆ្នាំ២០១៧ មានករណីកម្មករនៅក្នុងរោងចក្រមួយកន្លែងស្ថិតនៅក្នុងស្រុកស៊ីរាចឆា(Sriracha)ខេត្ដឈុនបុរី ប្រទេសថៃ ត្រូវបានគ្រឿងចក្រគៀមជាប់ដៃម្ខាងបណ្ដាលបាក់ដៃយ៉ាងវេទនា ប្រភពពីកន្លែងកើតបានអោយដឹងថាជនរងគ្រោះជា(ពលករតាងដាវ) អាយុ ប្រហែល ២៧ឆ្នាំ ជាកម្មករថ្មីទើបតែចូលធ្វើការនៅក្នុងរោងនេះ នៅពេលកើតកម្មកររូបនេះបានធ្វើការជាមួយគ្រឿងចក្រប្រភេទកិនដែលទម្ងន់ជាង២០០០គីឡូ ដោយសារតែគាត់ជាកម្មករថ្មីមិនមានពិសោធក្នុងការងារបានធ្វេសប្រហែសបណ្ដាលអោយដៃរបស់គាត់ចូលទៅក្នុងគ្រឿងចក្រហើយត្រូវគ្រឿងចក្រគៀមបាក់ដៃម្ខាង។ បច្ចុប្បន្នជនរងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យPayathai sriracha នៅក្នុងស្រុកសុីរាចឆា(Sriracha)ខេត្ដឈុនបុរី ។បញ្ជាក់ជនរងគ្រោះមិនត្រូវគេប្រាប់ឈ្មោះឬសញ្ជាតិអោយដឹងព្រោះខ្លាចប៉ះពាលដល់រោងចក្ររបស់គេ, ពត៍មាននេះជាមេរៀនមួយសម្រាប់បងប្អូនពលករដែលធ្វើការជាមួយគ្រឿងចក្រធំៗនៅក្នុងរោងចក្រនានាត្រូវមានការប្រុងប្រយ័ត្នអោយខ្ពស់បំផុតដើម្បីសុវិត្ថភាពក្នុងការងារ។

website_news/2017210409.txt · Last modified: 2017/04/21 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki