website_news:20172106003

ថៃចាប់ពលករខ្មែរ ខុសច្បាប់ធ្វើការនៅរោងចក្រផលិតឆ្នាំងចាន បានចំនួន32នាក់

http://www.khmer-chonburi.com/archives/ ដំណឹងពលករឆ្លងដែន | June 20, 2017

កាលពីថ្ងៃអង្គារ ទី20 ខែមិថុនា ឆ្នាំ2017 អាជ្ញាធរមូលដ្ឋានថៃរួមសហការជាមួយកម្លាំងប៉ូលិសអន្តោប្រវេសន៍ស្រុកប៉ាកឆង ខេត្តណាខនរាចស៊ីម៉ា បានធ្វើការចុះត្រួតពិនិត្យឯកសារធ្វើការរបស់ពលករធ្វើការនៅ រោងចក្រ ផលិតឆ្នាំងចាន ស្ថិតនៅក្នុងរោងចក្រThai-Saito Wares Co., Ltd. is located at 57.57 / 3 Moo 2, Nong Nam Daeng, Pak Chong ក្នុងហេតុការណ៍ ចុះត្រួតពិនិត្យនេះអាជ្ញាធរថៃបានរកឃើញ ពលករខុសច្បាប់សញ្ជាតិខ្មែរ32នាក់ ប្រុស18នាក់ ស្រី14នាក់ កំពុងធ្វើការនៅរោងចក្រ ក្នុងនោះដែរមានស្ដ្រីពលករខ្មែរម្នាក់ឈ្មោះ ហុក ហេង មានប័ណ្ណស៊ីជំពូ តែខុសលក្ខខណ្ឌការងារ។ បច្ចុប្បន្នពលករខ្មែរទាំងអស់ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនបញ្ជូនទៅស្ថានីប៉ូលិសដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាក់វិធានការតាមទៅតាមផ្លូវច្បាប់។

website_news/20172106003.txt · Last modified: 2017/06/21 12:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki