website_news:20172106004

ពលរដ្ឋខ្មែរនៅខេត្តបន្ទាយមានជ័យនិងបាត់ដំបងផ្សងព្រេងឡើងទៅស្វែងរកការងារធ្វើនៅក្នុង ប្រទេសថៃ ត្រូវទាហានថៃចាប់ខ្លួន

http://www.khmer-chonburi.com/archives/ ដំណឹងពលករឆ្លងដែន | June 20, 2017

កាលពីវេលាម៉ោង 08:00ព្រឹក ថ្ងៃអង្គារទី20 ខែមិថុនា ឆ្នាំ2017 ទាហានឈុតខ្មៅថៃឆក់ចាប់រថយន្តដឹកពលករចំណាកស្រុកខុសច្បាប់មួយគ្រឿងខណៈពេលបើកមកទទួលពលករខុសច្បាប់នៅត្រង់ចំណុចភូមិវ៉ាងប្លាតង ឃុំអារញ្ញ ស្រុកអារញ្ញខេត្តស្រះកែវ ក្នុងហេតុការណ៍ទាហានថៃបានឃាត់រថយន្តម៉ាកToyota comenerពណ៌សរ ពាក់ស្លាកលេខ (6884 bkk) អ្នកបើកបររថយន្តម្នាក់ជាជនជាតិថៃឈ្មោះវិឆៃ វ៉ាយរ៉ន អាយុ46ឆ្នាំ ស្នាក់នៅក្នុងស្រុកស៊ីរាចឆាខេត្តឈុនបុរី ក្នុងការឆែកត្រួតពិនិត្យនៅក្នុងរថយន្តសមត្ថកិច្ចថៃបាន រកឃើញពលករខ្មែរប្រុសស្រីចំនួន22នាក់កំពុងអង្គុយប្រជ្រៀតគ្នាក្នុងរថយន្ដខាងលើ ប្រភពពីសមត្ថកិច្ចថៃបានឲ្យដឹងថា ពលករខ្មែរទាំងអស់ជាពលករខុសច្បាប់គ្មានឯកសារធ្វើដំណើរនិងធ្វើការនៅក្នុងប្រទេសថៃ ក្រោយទាហានថៃបានប្រគល់ពលករខ្មែរទាំងអស់ទៅអោយប៉ូលិសអន្តោប្រវេសន៍ស្រុកអារញ្ញយកទៅធ្វើការសាកសួរ។

ប្រភពពីពលករខ្មែរបានប្រាប់សមត្ថកិច្ចថៃអោយដឹងថា ពួកគេទាំងអស់គ្នារស់នៅក្នុងខេត្តបន្ទាយមានជ័យនិងបាត់ដំបងបាននាំគ្នាទៅស្វែងរកការងារធ្វើនៅឯខេត្តឈុនបុរីនិងទីក្រុងបាងកកដោយមានការបបួលពីរសំណាក់មេខ្យល់ដោយបង់ថ្លៃធ្វើដំណើរចូលមកប្រទេសថៃក្នុងម្នាក់800฿-1000฿ និងមានរថយន្តមកទទួលនៅពេលទៅដល់ខាងថៃ។ បច្ចុប្បន្នពលករចំណាកខុសច្បាប់ទាំងអស់ ត្រូវបានទាហានឈុតខ្មៅប្រគល់ឱ្យប៉ូលិសអន្តោប្រវេសន៍ស្រុកអារញ្ញយកទៅចាត់វិធានការតាមផ្លូវច្បាប់។

website_news/20172106004.txt · Last modified: 2017/06/21 12:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki