website_news:20172106005

ពលករខ្មែរម្នាក់ប៊ិះពិការដៃម្ខាងដោយសារម៉ាស៊ីនបកសំបកដូង

http://www.khmer-chonburi.com/archives/ ដំណឹង ពលករឆ្លងដែន | June 21, 2017

កាលពីថ្ងៃអង្គារ ទី20 ខែមិថុនា ឆ្នាំ2017 មានករណីពលខ្មែរម្នាក់បានរងគ្រោះថ្នាក់ដោយឧបទ្ទវហេតុបណ្ដាលឲ្យជាប់ដៃម្ខាងក្នុងម៉ាស៊ីនបកសំបកដូង ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង15:00នាទី ស្ថិតនៅក្នុងផ្ទះលេខ 23/1 Moo 8, Chanthanimit, Muang, Chanthaburi កន្លែងកើតហេតុ សមត្ថកិច្ចប្រទះឃើញជនរងគ្រោះម្នាក់កំពុងជាប់ដៃម្ខាងចូលទៅក្នុងម៉ាស៊ីនបកសំបកដូង ត្រូវបានភ្នាក់ងារសង្គ្រោះខេត្តចាន់បុរីធ្វើការកាត់ដែកធ្មេញម៉ាស៊ីនចេញដើម្បីជួយសង្គ្រោះដៃជនរងគ្រោះ។ ប្រភពពីថៅកែនៅកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះរិន អាយុ21ឆ្នាំ ជាពលករខ្មែរធ្វើការនៅកន្លែងកើតហេតុ មុនពេលកើតហេតុគាត់បាន ឮសំឡេងមនុស្សស្រែកអោយជួយ ងាកទៅឃើញជនរងគ្រោះកំពុងជាប់ដៃនៅក្នុងម៉ាស៊ីន ព្យាយាមទាញដៃចេញតែដកមិនរួច។ ក្រោយមកត្រូវបានក្រុមភ្នាក់ងារសង្គ្រោះខេត្ដចាន់បុរីប្រើម៉ូទ័រកាត់ដែកដែលគាបចេញទើបយកដៃជនរងគ្រោះចេញមកបានរួចបញ្ជូនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តចាន់បុរីប្រទេសថៃ។

website_news/20172106005.txt · Last modified: 2017/06/21 12:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki