website_news:20172106007

អាសូរក្មេងណាស់ម្ដាយឪពុកលក់អោយគេធ្វើអំពើអនាចារនិងថតឃ្លីបវីដេអូតាំងពីអាំយុ ជាង ១ឆ្នាំ

https://www.khmernews.news/article/archives/ By kimhav hin June 20, 2017

បរទេស៖ប្រភពព៌តមានបានអោយដឹងថា ប្ដីប្រពន្ធជនជាតិហ្វីលីភីនមួយគូរបានលក់កូនស្រីខ្លួនឯងដែលមានអាយុ ជាង១ឆ្នាំធ្វើជាឧបករណ៍បំរើផ្លូវភេទ ជាហេតុធ្វើអោយអ្នកសារព៌តមានជនជាតិអង់គ្លេស់លោក Stacey dooley បានចូលមកស៊ើបដើម្បីអោយដឹងពីការពិតដែលបានកើតឡើងខាងលើ តែពេលដែលលោកបានដឹងច្បាស់ទើបគាត់ហួសចិត្តនិយាយលែងចេញតែម្ដង។ លោកនិងក្រុមកាងារបានដែលជាជនជាតិអាមេរិក និងអ្នកស៊ើបការសម្ងាត់ឈ្មោះ mike ដែលបានលួចក្លែងខ្លួនជាអ្នកដែលទិញក្មេងមកធ្វើអំពើអណាចារ ហើយក៏បានណាត់ជួបប្ដីប្រពន្ធមួយគូរដែលពួកគេមានបំណងនឹងលក់កូនស្រីរបស់ខ្លួនឯងផ្ទាល់។

ដើម្បីរកភស្ដុតាងអោយគ្រប់គ្រាន់ Mikeបានអោយតំលៃពួកគេច្រើnគួរជាទីគាប់ចិត្ត ពួកគេក៏យល់ព្រមលក់ក្មេងអោយបំរើផ្លូវភេទ។ម្ដាយរូបនោះថែមទាំងធ្វើទារុណកម្មលើក្មេងៗ និងបានថតវីដេអូពេលដែលពួកភ្ញៀវរំលោភលើក្មេងទៀតផង។ ពួកនោះមានទាំងការធ្វើអណាចារដោយកាយវិការប្លែកៗបើតាមវីដេអូអ្នកទាំងនោះសុទ្ធតែជាមនុស្សពួករោគចិត្ត។ ក្រោយពីMikeបានប្រគល់លុយអោយពួកគេ ប៉ូលីសក៏បានចេញមកចាប់ខ្លួនភ្លាម ក្រោយពីការសួរចំលើយ ពីការលក់កូនស្រីខ្លួនឯងនេះពួកគេមិនមានការភិតភ័យអ្វីទេ គេគិតថាធ្វើបែបនេះមិនមានអ្វីខុសទេ អ្នកដែលខុសគឺក្មេងទាំងនោះទៅវិញទេ។ ម្ដាយបាននិយាយថា មកពីក្មេងទាំងនោះវាចង់ខ្លួនឯង ហើយបន្តថាពួកក្មេងនេះវាចូលចិត្តធ្វើអ្វីដែលមិនល្អ ជារឿងដែលម្ដាយឪពុកមិនអាចថាបានទេ តែពួកយើងមិនបានលក់គេទេ តែទោះយ៉ាងណា Mike ដឹងថា ទី១ ពួកគេកំពុងតែកុហក និងទី២ម្ដាយតែងតែស្រលាញ់មើលថែកូនតែនេះបែជាមានគំនិតធ្វើបាបកូនខ្លួនឯងទៅវិញពិតជាគួរអោយអាណិតក្មេងៗណាស់។

Stacey dooley បាននិយាយថា«ខ្លួនគាត់សប្បាយចិត្តណាស់ដែលចាប់ពួកគេបានពេលនេះ ដើម្បីបញ្ឈប់ការជួញដូរបែបនេះទៀត ក្មេងបានរួចខ្លួនថ្វីត្បិតតែឪពុកម្ដាយត្រូវជាប់គុកធ្វើអោយគេខ្វះភាពកក់ក្ដៅក៏ពិតមែនតែវាអាចប្រសើរជាងមុន» ចំណែកឯឪពុកម្ដាយទាំងនោះត្រូវផ្ដន្ទាទោសអោយជាប់គុកមួយជីវិត។

website_news/20172106007.txt · Last modified: 2017/06/21 12:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki