website_news:2017210701

ក្រសួងព័ត៌មាន ហាមវិទ្យុផ្សាយ ដំណឹងជ្រើសរើពលករ ទៅធ្វើការបរទេស គ្មានការអនុញ្ញាតិពីក្រសួងការងារ

http://www.daem-ampil-news.html ព្រហស្បតិ៍, ២០ កក្កដា ២០១៧ 16:27 ដោយ: ដើមអម្ពិល ID:012

ភ្នំពេញ៖ក្រសួងព័ត៌មាន បញ្ជាឲ្យម្ចាស់ស្ថានីយ៍វិទ្យុFM បញ្ឈប់ជាបន្ទាន់ចំពោះ ការជួលម៉ោងផ្សាយស្ដីពី ដំណឹងជ្រើសរើសពលករម្មខែ្មរទៅធ្វើការនៅបរទេស ដល់ក្រុមហ៊ុនដែលគ្មានការអនុញ្ញាតពី ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា រយៈពេលកន្លងមក មានម្ចាស់ស្ថានីយ៍វិទ្យុមួយចំនួន បានជួលម៉ោងផ្សាយឲ្យក្រុមហ៊ុន ឬក្រុមជនខិលខូចមួយចំនួន ធ្វើការផ្សព្វផ្សាយព័ត៌មាន ស្ដីពីការជ្រើសរើសពលករខ្មែរកន្លងទៅធ្វើការនៅបរទេស ដោយពុំមានភាពស្មោះត្រង់ និងបានប្រើល្បិចបោកប្រាស់អូសទាញបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួន។ប្រភពបន្តថា “ដើម្បីធានាការគ្រប់គ្រង និងការពារសុវត្ថិភាពរបស់ពលករខ្មែរ ដែលបំពេញការងារ នៅបរទេសនិងចៀសផុតពីការចាញ់បោកជនខិលខូចឬក្រុមហ៊ុន ទាំងនោះដែលធ្វើឲ្យប៉ះពាល់ដល់ ទ្រព្យសម្បត្តិនិងសុវត្ថិភាព របស់ប្រជាពលរដ្ឋយើង”៕

website_news/2017210701.txt · Last modified: 2017/07/21 11:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki