website_news:2017210702

អាជា្ញធរថៃបញ្ជូនពលរដ្ឋខ្មែរចំនួន០៣នាក់ មកតាមច្រកអន្តរជាតិជាំសាង៉ាំ ពីបទឆ្លងដែនខុសច្បាប់ និងកាប់ឈើក្រញូង

http://police.gov.kh/blog/ 4:35 pm 20 កក្កដា 2017

ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ អាជ្ញាធរថៃ បានបញ្ជូនពលរដ្ឋខ្មែរ ចំនួន៣នាក់ មកប្រគល់ឲ្យអាជា្ញធរកម្ពុជាវិញ តាមច្រកអន្តជាតិជាំសាង៉ាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ពលរដ្ឋខ្មែរចំនួន០៣នាក់នោះមានឈ្មោះដូចខាងក្រោម ទី១/ឈ្មោះ ឆេង គឿន ភេទប្រុស ៦៣ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ៍ ឃុំពាមសង្កែ ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប ។ទី២/ឈ្មោះ ប៉ាក់ ចិន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិដូនឡី ឃុំពាមសង្កែ ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប ។ទី៣/ឈ្មោះ ងួន ឃន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្នោតម្ហូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ។ អ្នកទាំង៣នាក់ ត្រូវទាហានថៃ ចាប់ខ្លួនថ្ងៃទី០៣ ខែ០៩ ឆ្នាំ២០១៦ ពីបទឆ្លងដែនខុសច្បាប់ និងកាប់ឈើក្រញូងក្នុងទឹកដីថៃ ចូលតាមច្រកភូមិសាស្រ្តក្បាលអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ បច្ចុប្បន្ន សមត្ថកិច្ចនៅនឹងច្រកអន្តរជាតិជាំសាង៉ាំបានអប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕

website_news/2017210702.txt · Last modified: 2017/08/24 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki