website_news:2017210703

លោកអ៊ិត សំហេង ពិនិត្យការផ្តល់លិខិតឆ្លងដែន ជូនដល់ពលករខ្មែរនៅស្ថានទូតកម្ពុជាប្រចាំ បាងកក

http://www.daem-ampil-news.html ព្រហស្បតិ៍, ២០ កក្កដា ២០១៧ 19:03 ដោយ: ដើមអម្ពិល ID:049

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្តល់ភាព ស្របច្បាប់ជូនពលករទៅធ្វើការ នៅប្រទេសថៃ លោក អ៊ិត សំហេងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បានអញ្ជើញពិនិត្យមើលសកម្មភាព នៃការផ្តល់លិខិតឆ្លងដែន និងឯកសារស្របច្បាប់ផ្សេងៗ ជូនដល់ពលករកម្ពុជា នៅស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបាងកក។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោករដ្ឋមន្រ្តីបានឲ្យដឹងថា ក្នុងឱកាសនោះ ពលករដែលបានមកទទួលសេវានេះ បានសម្តែងនូវសេចក្តីរំភើបរីករាយ យ៉ាងខ្លាំង ចំពោះក្រុមការងារ ដែលបានបំពេញការងារ យ៉ាងយកចិត្តទុកដាក់ ក្នុងការផ្តល់សេវា និងរៀបចំឯកសារស្របច្បាប់ ដល់ពួកគេ ដើម្បីឲ្យពួកគាត់អាចទទួលបាន ទាន់ពេលវេលា និងឆាប់បានត្រឡប់ទៅបំពេញការងាររៀងៗខ្លួនវិញ។ នៅពេលពលករមកទទួលយកសេវានេះភ្លាម ក្រុមការងាររៀបចំបែបបទជូនជាបន្តបន្ទាប់ ភ្លាមដើម្បីអាចធ្វើកិច្ចការនេះចប់ក្នុងថ្ងៃតែមួយ ជូនពួកគាត់តែម្តង៕

website_news/2017210703.txt · Last modified: 2017/07/21 11:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki