website_news:2017210705

បញ្ហាជំរិតទារប្រាក់ពីពលករខ្មែរនៅតែកើតមានជាហូរហែរ

http://www.khmer-chonburi.com/archives/ เพียะตรา ประ | กรกฎาคม ខែកក្កដា 20, 2017

កាលពីថ្ងៃច័ន្ទទី17 ខែកក្កដា ឆ្នាំ2017 មានករណីពលករខ្មែរម្នាក់បានបង្ហោះវីដេអូឃ្លីប ហេតុការណ៍តម្រួតរថភ្លើងថៃធ្វើការឃាត់ខ្លួនពួកគាត់និងអ្នកដ៏ទៃប្រហែលជាង 20នាក់ ដែលធ្វើដំណើរតាមរយៈរថភ្លើងពីរទីក្រុងបាងកកទៅ ស្រុកអារញ្ញយាថេត ដើម្បីធ្វើឯកសារអោយត្រឹមត្រូវ តាមនយោបាយរបស់ថៃដែលកំណត់អោយពលករខុសច្បាប់អាចវិលត្រឡប់ទៅធ្វើឯកសារនៅប្រទេសរបស់ខ្លួនបានដោយមិនមានចាប់ឬឃាត់ខ្លួនពីអាជ្ញាធរថៃ។

ប្រភពពីម្ចាស់វីដេអូឃ្លីបបានបញ្ជាក់ថា គាត់ និងពលករខ្មែរដ៏ទៃទៀតត្រូវតម្រួតប្រចាំរថភ្លើងនាំខ្លួនពួកទាំងអស់គ្នាចុះពីលើរថភ្លើង ទៅប៉ុស្តិ៍តម្រួតមួយកន្លែងដើម្បីធ្វើប្រវត្តិរូប និង ទារប្រាក់ចំនួន1000฿។ ទាំងរូបគាត់មានប័ណ្ណស៊ីជំម្ពូ ស្របច្បាប់ ព្រមទាំងមានច្បាប់មាត្រា44 បានផ្អាកឃាត់ឬចាប់ខ្លួនពលករខុសច្បាប់ដែលវិលត្រឡប់ទៅស្រុកកំណើតវិញក្នុងរយៈពេល 180ថ្ងៃ ដែលលោកនាយករដ្ឋមន្ត្រីប្រយុទ្ធចាន់អូចា បានប្រកាសកាល់ពីដើមខែកន្លងមក។ យ៉ាងមិញយើងសង្កេតឃើញថាតម្រួតប្រចាំរថភ្លើងថៃ ភាគច្រើននៅតែលជរិតទារប្រាក់ពីពលករស្របច្បាប់និងខុសច្បាប់ជាហូរហែទោះបីជាមានបញ្ជាពីថ្នាក់លើខ្លាំងយ៉ាងណាក៏ដោយ ក៏តម្រួតមួយក្រុមនេះនៅតែលួចព្រឹត្តដដែល.។

បញ្ជាក់÷ លោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធចាន់អូធ្លាប់បានប្រកាសប្រាប់អ្នកសារព័ត៌មានទាំងទូរទស្សន៍នៅក្នុងស្រុកថៃ ឲ្យដឹងថាក្នុងរយៈពេល 180ថ្ងៃ ហាមមន្រ្តីថ្នាក់ក្រោមចាប់ឬឃាត់ខ្លួនពលករខុសច្បាប់ដាច់ខាត ព្រោះទុកពេលឲ្យពលករទាំងនោះបានវិលត្រឡប់ទៅធ្វើឯកសារ (ប៉ាស្ទ័រ) នៅឯស្រុកកំណើតរបស់ពួកគេអោយបានត្រឹមត្រូវ។ តែផ្ទុយទៅវិញនៅតែមានក្រុមឆ្លៀតឱកាសមួយចំនួនជំរិតទាប្រាកពីពលករខុសច្បាប់ទៀត។

website_news/2017210705.txt · Last modified: 2017/07/21 11:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki