website_news:2017210707

ស៊ែរអោយឪពុកម្ដាយគ្រប់គ្នាដឹងកុំសូវទុកចិត្តគ្រូបរទេសពេក ! ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ត្រូវនាយករងសាលារៀនទំនើបមួយរំលោភផ្លូវភេទ

https://www.khmernews.news/article/archives/ By ណារ៉ា - July 21, 2017

ហួសចិត្តពេលបានទស្សនាវីដេអូស្ដាប់ឮម្ចាស់គណនេយ្យហ្វេសប៊ុកម្នាក់ឈ្មោះ Viriya MC បង្ហើបប្រាប់ករណីជនបរទេសនៅសាលារៀនទំនើបរំលោភផ្លូវភេទ។ ថ្មីៗនេះអ្នកស្រីទើបតែបានជួបរឿងដ៏រន្ធត់មួយគឺមានជនបរទេសដែលជានាយករងសាលាបានរំលោភលើក្មេងសិស្សស្រីម្នាក់អាយុត្រឹមតែ ៥ ឆ្នាំ។

បើតាមការរៀបរាប់របស់អ្នកស្រីបានឲ្យដឹងថា ក្មេងស្រី អាយុ៥ឆ្នាំម្នាក់ ត្រូវបានជនបរទេសបបួលទៅផ្ទះរបស់ខ្លួនតែពីរនាក់ស្ងាត់ៗ ហើយបានលួងលោមធ្វើសកម្មភាពតែម្តង។ ចំណែកឪពុកម្តាយ និងលោកតាលោកយាយខាងក្មេងស្រី ចេះតែឆ្ងល់ថាហេតុអ្វីបានជាកូនឬចៅរបស់ខ្លួនមានធ្លាក់សរប្រឡាក់នឹងខោក្នុងបែបនេះ ពួកគេក៏បានទំនាក់ទំនងទៅសួរអ្នកស្រីផ្ទាល់។ អ្នកស្រីបានប្រាប់ថាតើធ្លាក់សររបស់ក្មេងមានក្លិនចំឡែកទេ បើមានក្មេងស្រីប្រាកដជាមានរឿងមិនស្រួលហើយ វាច្បាស់ជាមានកាមរោគជាមិនខាន។ លទ្ធផលគឺបែបនេះមាន ក្មេងស្រីពិតជាត្រូវជនល្មោមកាមធ្វើរឿងស្មោគគ្រោកមែន។

ដើម្បីរក្សាកិត្តិយសដល់ក្រុមគ្រួសារ និងក្មេងស្រី ដែលជាជនរងគ្រោះដោយសារតែជនបរទេសជានាយករងសាលាថ្លៃកប់ពពក ក្រុមគ្រួសារក្មេងស្រីមិនបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនោះទេ និងសុំមិនឲ្យរឿងនេះវែងឆ្ងាយតទៅទៀត។ អ្នកស្រីបានដាស់តឿនឲ្យឪពុកម្តាយគ្រប់រូបដែលមានជីវភាពធូធារ មានលទ្ធភាពឲ្យកូនរៀននៅសាលាបរទេសថ្លៃៗកប់ពពក កុំសូវទុកចិត្តពេក។

website_news/2017210707.txt · Last modified: 2017/07/21 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki