website_news:2017210805

កម្មការិនីឆ្លងដែនខុសច្បាប់ម្នាក់ ត្រូវមេខ្យល់នាំផ្លូវចាប់រំលោភ

http://pheaktraprak.com/archives/ โดย เพียะตรา ประ สิงหาคม សីហា 20, 2017

កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ មានករណីមេខ្យល់បើកបររថយន្ដដឹកពលករអន្តោប្រវេសន៍ខុសច្បាប់ចូលប្រទេសថៃ បានប៉ុនប៉ងរំលោភលើរាងកាយកម្មការនីបរទេសម្នាក់ ខណះពេលធ្វើដំណើរខុសច្បាប់តាមរយះរថយន្ដមេខ្យល់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៥:២០នាទីទៀបភ្លឺ ស្ថិតនៅក្នុងសង្កាត់សាម៉ែដាម ខ័ណ្ឌបាងខនធៀន ក្បែរទីក្រុងបាងកក ប្រទេសថៃ។

ប្រភពពី អាជ្ញាធរថៃដែលជួយរំដោះនារីរងគ្រោះពីកន្លែងកើតហេតុបានឱ្យដឹងថា ខណះពេលកើតហេតុកម្លាំងសមត្ថកិច្ចថៃបានជិះម៉ូតូល្បាតបានប្រទះឃើញរថយន្តតូរី ពាក់ស្លាកលេខ(33-1938 กรุงเทพฯ)គួរឲ្យសង្ស័យមួយគ្រឿងកំពុងឈប់នៅកន្លែងស្ងាត់ត្រង់ចំណុចមាត់ផ្លូវ សាងែ ងាម១៤ សមត្ថកិច្ចថៃបានចុះធ្វើការត្រួតពិនិត្យស្រាប់តែ ប្រទះឃើញជនសង្ស័យកំពុងប៉ុនប៉ងរំលោភ លើនារីមវ័យក្មេងម្នាក់ សមត្ថកិច្ចហៅបុរសរូបអ្នកបើកបរថយន្ដអោយបើកទ្វារថយន្ដដើម្បីធ្វើការសាកសួរ ខណះពេលដែលបុរស់សង្ស័យបើកទ្វារថយន្ដ នារីរងគ្រោះបានរត់ចេញក្នុងរថយន្ដស្រែកយំសុំអោយសមត្ថកិច្ចជួយ។

ប្រភពពីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចអោយដឹងថា កាលពីយប់ថ្ងៃទី១៨ រូបនាង និងជនជាតិភូមាមួយចំនួនទៀតបានឆ្លងដែនខុសច្បាប់តាមរយះមេខ្យល់ដើម្បីមកស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ នៅមុនពេលកើតហេតុ អ្នកដែលជិះរថយន្ដមកជាមួយបានបែកគ្នាអស់នៅសល់តែរូបនាងហើយនិងអ្នកបើករថយន្ដតែពីរនាក់ ព្រោះរូបនាងត្រូវទៅចុះនៅទីក្រុងបាងកក។ នៅពេលនោះអ្នកបើកបររថយន្ដ ចាប់ផ្ដើមបើករឿងសិចនៅក្នុងទូស័ព្ទមើល ហើយថែមទាំងបើកសំឡេងឡើងលាន់រំពងពេញរថយន្ត ឃើញដូចឆ្នោះរូបនាងភ័យយ៉ាងខ្លាំង លុះមកដល់ផ្លូវស្ងាត់អ្នកបើកបររថយន្ដរូបនោះបាន ចតឈប់ហើយចាប់បង្ខំស្រាតខោនាងរំលោភ តែសំណាងល្អត្រូវបានកម្លាំងសមត្ថកិច្ចល្បាតថៃមកប្រទះឃើញហេតុការណ៍ទាន់ ហើយជួយរំដោះរូបនាងអោយរួចផុតពីចង្កូមបីសាចតណ្ហាម្នាក់នោះ។

តាមការសាកសួររបស់សមត្ថកិច្ចបានអោយថា ជនសង្ស័យមានឈ្មោះ Nattak Sangsong អាយុ ៣១ឆ្នាំ សញ្ជាតិ ថៃ ជាអ្នកបើកបររថយន្ដរត់ពន្ធពលករខុសច្បាប់ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចថៃ ធ្វើការ ចោទប្រកាន់ពីបទប៉ុនប៉ងរំលោភក្មេងស្រី 18 ឆ្នាំ អំពើជួញមនុស្ស ដើម្បីចាត់វិធានការតាមផ្លូវច្បាប់.។

website_news/2017210805.txt · Last modified: 2017/09/01 12:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki