website_news:2017210806

ច្បាប់ការងារថ្មីថៃ មិនទទួល ពលករដែលមានអាយុលើស៥៥ឆ្នាំ

http://pheaktraprak.com/archives/ โดย เพียะตรา ประ สิงหาคม សីហា 21, 2017

ខេត្ដសារ៉ាក់បុរី ÷ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ លោក Sombat Niwatrat អគ្គនាយករងនៃនាយកដ្ឋានក្រសួងការងារថៃ បានធ្វើការចុះត្រួតពិនិត្យការិយ៉ាល័យ សម្ភាសន៍ពលករស្ថិតនៅក្នុងខេត្ដសារ៉ាក់បុរី និងជួបសំណេះសំណាលជាមួយនិយោជកដែលនាំពលករមកសម្ភាសន៍។

ក្នុងឪកាសចុះត្រួតពិនិត្យការិយ៉ាល័យខេត្តសារ៉ាក់បុរី លោក Sombat Niwatrat អគ្គនាយករងនៃនាយកដ្ឋានក្រសួងការងារថៃ បានមានប្រសាសន៍ថា ក្នុងខេត្តសារ៉ាក់បុរី ចាប់តាំងពីថ្ងៃទី០៨ ដល់ថ្ងៃទី១៩ មានចំនួននិយោជកនាំពលករមកសម្ភាសន៍មានចំនួន ១.៧៩៥នាក់ មានពលករដែលសម្ភាសន៍ជាប់ចំនួន៦.២៣៥នាក់ ក្នុងនោះមានពលករសម្ភាសន៍មិនជាប់ចំនួន ១នាក់ មូលហេតុដោយសារពលករមានអាយុ៥៥ឆ្នាំ គឺលើសពីរច្បាប់ការងារថៃកំណត់ទើបមិនអាចសម្ភាសន៍ជាប់។ សរុបនៅក្នុងខេត្ដសារ៉ាក់បុរីទាំងមូល មានពលករខុសច្បាប់មកធ្វើការចុះឈ្មោះមានប្រមាណ ៩.៧៣១នាក់ ធ្វើការសម្ភាសន៍រួចរាល់ប្រមាណជាង៦០% ។ ប្រភព ក្រសួងការងារថៃ

website_news/2017210806.txt · Last modified: 2017/09/01 12:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki