website_news:2017210809

ក្រសួងការងារ ស្នើក្រុមហ៊ុន នាំពលករខ្មែរ ទៅធ្វើការនៅជប៉ុន ត្រូវមានបទដ្ឋានច្បាស់លាស់

http://www.daem-ampil-news.html ថ្ងៃច័ន្ទ, ២១ សីហា ២០១៧ 12:47 ដោយ: ស សំណាង ID:012

ភ្នំពេញ ៖ ដើម្បីទទួលបានការមើលថែ និងផ្តល់ជំនាញ ច្បាស់លាស់ ដល់កម្មការិនីខ្មែរ ពីសំណាក់ ភ្នាក់ងារ បញ្ជូនពលករនានា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ក្រុមហ៊ុន ដែលបំណងបណ្តុះ បណ្តាលកម្មសិក្សាការីកម្ពុជា ទៅបំរើការងារនៅប្រទេសជប៉ុនត្រូវមានបទដ្ឋានអប្បរមាច្បាស់លាស់។ សារាចរស្តីពីបទដ្ឋានអប្បរមា សម្រាប់ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្ម សិក្សាការិនី ខ្មែរទៅធ្វើការនៅប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ បានណែនាំ ដល់ទីភ្នាក់ងារជ្រើសឯកជនទំាងអស់ ដែល ទទួលបានការអនុញ្ញាតឲ្យធ្វើការជ្រើស រើស បណ្តុះបណ្តាល និងគ្រប់គ្រងកម្មសិក្សាការីខ្មែរ ទៅធ្វើការ នៅប្រទេសជប៉ុន ត្រូវគោរព និងអនុវត្តទៅតាមបទដ្ឋានអប្បរមាសម្រាប់ការជ្រើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការីខ្មែរទៅធ្វើការនៅប្រទេសជប៉ុន។

ក្រសួងបានគូសបញ្ជាក់ដល់ក្រុមហ៊ុន ដែលជាភ្នាក់ងារទទួលជ្រើសរើសកម្មសិក្សាការីខ្មែរ ថា “ត្រូវជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូន សម្រាប់តែជនណាដែលមានបំណងច្បាស់ លាស់ ក្នុងការចួលរួមកម្មវិធីការងារ នៅប្រទេសជប៉ុន ។ ត្រូវមានការយល់ដឹងច្បាស់លាស់ អំពីជំនាញបច្ចេកទេស ដែលបានបណ្តុះបណ្តាល និងមានបំណងប្រើប្រាស់ នូវជំនាញបច្ចេក ទេស ដែលទទួលបានពីការ បណ្តុះបណ្តាលនៅប្រទេសជប៉ុន។

ជាងនេះក្រសួងបានឲ្យក្រុមហ៊ុន ត្រូវកំណត់ឲ្យបានច្បាស់លាស់ អំពីមុខចំណាយនៃកម្រៃសេវា និងការចំណាយ ផ្សេងទៀត ដែលកម្មសិក្សាការី និងបេក្ខជន ត្រូវបង់ ព្រមទំាងធ្វើការផ្សព្វផ្សាយ ឲ្យបានច្បាស់លាស់អំពីមុខ ចំណាយទំាងនោះ ដល់កម្មសិក្សាការី និងបេក្ខជន ។

ក្នុងសារាចរក៏បានគូសបញ្ជាក់ថា ត្រូវផ្តល់សេវាគំាទ្រ ចាំបាច់ដល់កម្មសិក្សាការី និងបេក្ខជនជំនាញ បច្ចេកទេស ដែលបានវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបានបញ្ចប់ ការបណ្តុះបណ្តាលជំនាញ បច្ចេកទេសនៅប្រទេស ជប៉ុនរួចមក ដូចជាត្រូវស្វែងរកការងារឲ្យពួកគាត់ធ្វើការ ដើម្បីបានប្រើប្រាស់ជំនាញបច្ចេកទេស នោះឲ្យបានសមស្រប៕

website_news/2017210809.txt · Last modified: 2017/09/01 12:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki