website_news:2017211102

ស្ត្រីជាមេខ្យល់២នាក់ដែលមានមុខរបរជួញដូរនារីខ្មែរឲ្យទៅយកប្តីនៅប្រទេសចិន ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន

http://www.ariyothom-news.html (ថ្ងៃទី 20 November 2017 ម៉ោង 3:01 pm)

ក្រចេះ ៖ កាលពីសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ត្រីជាមេខ្យល់២នាក់ដែលមានមុខរបរជួញដូរនារីខ្មែរឲ្យទៅយកប្តីនៅ ប្រទេសចិនដោយខុសច្បាប់នោះ ត្រូវបានតុលារសម្រេចឃុំខ្លួន នៅពន្ធនាគារខេត្ត ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន ។ ការឃុំខ្លួនស្ត្រីមេខ្យល់ធ្វើឡើងក្រោយរយៈពេល៣ថ្ងៃបន្ទាប់ពីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបានចុះទៅចាប់ខ្លួនស្ត្រីសង្ស័យទាំង២នាក់បាន នៅនឹងលំនៅឋានរៀងៗខ្លួន នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ស្ត្រីជាមខ្យល់ទាំងពីរនាក់មួយ – ភីម ខេម៉ា អាយុ៤៥ឆ្នាំ និងម្នាក់ទៀត ដូ ស៊ីណាត អាយុ៤៣ឆ្នាំ ទាំងពីរនាក់ត្រូវបាននគរបាលចាប់ខ្លួនបានក្នុងថ្ងៃតែមួយទី១៦ វិច្ឆិកា ឆ្នាំ២០១៧ ។

ស្ត្រីទាំង២នាក់នេះបានប្រព្រឹត្តសកម្ម ភាពនាំនារីខ្មែរចំនួន២នាក់ឲ្យទៅយកប្តីនៅប្រទេសចិនដោយខុសច្បាប់ តែ ត្រូវបានគរបាលហាមឃាត់ទាន់ពេលនៅពេលដែលនារីរងគ្រោះទាំងពីរនាក់ត្រូវបាន ក្រុមស្ត្រីមេខ្យល់ បញ្ជូនតាមយន្តហោះទៅដល់ប្រទេសវៀតណាម ។ ក្រោយការចាប់ខ្លួនស្ត្រីជាមេខ្យល់ទាំងពីរនាក់បាននគរបាលការិយាល័យជំនាញ កសាងសំណុំរឿង និងចាត់បញ្ជូនទៅតុលាការខេត្ត និងបានឃុំខ្លួនបណ្តោះអាសន្ននៅ ពន្ធនាគារខេត្ត ក្រោមដីការបង្គាប់លោក ឌិន ស៊ីវុទ្ឋី ប្រធានសាលាដំបូងខេត្ត និងជាចៅក្រមស៊ើបសួរ ៕

website_news/2017211102.txt · Last modified: 2017/11/21 11:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki