website_news:2017211103

ថៃចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរ២នាក់ ខណៈលួចចូលកាប់ឈើក្រញូង

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 20/11/2017

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរចិត្តស្លុយ២នាក់ហានចូលទៅក្នុងទឹកដីថៃលួចកាប់ឈើក្រញូងត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០១៧ នៅចំណុចឡាក់២៨ ស្ថិតក្នុងភូមិសាស្ត្រព្រំប្រទល់ភូមិដងរ៉ែកធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ដុំ ចិត្រ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានប្រាប់ឲ្យដឹងថាខ្មែរចូលទៅទឹកដីថៃលួចកាប់ឈើក្រញូងនោះមានឈ្មោះ តូ ស្រឿង ប្រុស អាយុ៣៤ឆ្នាំ ២មានឈ្មោះ ស្ដើង ស្រើង ប្រុស អាយុ៣៣ឆ្នាំ អ្នកទាំង២ រស់នៅភូមិអំពិល ឃុំអំពិល ស្រុកអំពិល ខេត្តឧត្តមានជ័យ។លោក ដុំ ចិត្ត បានបញ្ជាក់ឲ្យដឹងទៀតថានៅមុនពេលកើតហេតុនោះខ្មែរទាំង២នាក់នោះបាននាំគ្នាលួចចូលទៅទឹកដីថៃដើម្បីលួចកាប់ឈើក្រញូងបានចំនួន៩០កំណាត់ នៅចំណុចឡាក់២៨ទឹកដីថៃ ពេលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីស្រុកថៃដឹកចូលយកមកដីខ្មែរនោះត្រូវបានតម្រួត និងមេព្រៃថៃ ចាប់ឃាត់ខ្លួនរួមទាំងវត្ថុតាងមានឈើគ្រញូងចំនួន៩០កំណាត់យកមកទីស្នាក់ការមេព្រៃដើម្បីសួនាំ។

លោក ដុំ ចិត្រ បានឲ្យដឹងទៀតថាសមត្ថកិច្ចថៃនិងមេព្រៃបានធ្វើការផ្តល់ព័ត៌មានដល់សមត្ថកិច្ចខ្មៃរថាជនសង្ស័យទាំង២នាក់នោះក្រោយពីសួរនាំរួចមកបានកសាងសំនុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ហើយ៕

website_news/2017211103.txt · Last modified: 2017/11/21 11:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki