website_news:2017211104

កម្មករចំណាកស្រុក19នាក់ ត្រូវកម្លាំងអាជ្ញាធរថៃឃាត់ខ្លួន

http://www.pheaktraprak.com November 20, 2017

កាលពីថ្ងៃអាទិត្យ ទី19 ខែវិច្ឆិកា ឆ្នាំ2017កន្លង កម្លាំងអាជ្ញាធរមូលដ្ឋាន ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បានដឹកនាំកម្លាំងចុះឃាត់ខ្លួនពលករចំណាកខុសច្បាប់ ចំនួន19 នាក់ ក្នុងនោះមានបុរស ០8នាក់ នារី11នាក់ ខណៈពេលកំពុងលូនតាមបន្លាលួសក្បែរច្រកព្រំដែនផ្សារលុងក្លឿរ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង05:30នាទីល្ងាចនត្រង់ចំណុចក្រោយផ្សារ(ធេសបានសង)ឃុំខ្លងលឹក ស្រុកអារញ្ញ បន្ទាប់ពីមានកម្មករចំណាកស្រុកខុសច្បាប់ប្រុសស្រី 19នាក់ បាននាំគ្នាឆ្លងដែនខុសច្បាប់ តាមរយៈបន្ទាត់ព្រំដែនថៃ-ខ្មែរ ដើម្បីចូលទៅស្វែងរកការងារធ្វើនៅឯទីក្រុងបាងកកប្រទេសថៃ។

website_news/2017211104.txt · Last modified: 2017/11/21 11:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki