website_news:2017211105

ថៃប្រកាសសម្រួលឯកសារជូនពលករត្រួតសញ្ជាតិ ឱ្យកាន់តែលឿនជាងមុន

http://www.pheaktraprak.com November 20, 2017

អគ្គនាយករងក្រសួងការងារថៃប្រកាសជួយសម្រួល ឯកសារប័ណ្ណអនុញ្ញាតការងារដល់ពលករខ្មែរ, ភូមា បន្ទាប់ពីបញ្ជាក់អត្តសញ្ញាណរួចរាល់ អោយបានឆាប់រហ័សជាងមុន។ អគ្គនាយករងនៃក្រសួងការងារថៃលោកស្រីភេតរ៉ាត់ សិនអួយ បានប្រកាសប្រាប់សារព័ត៌មានក្នុងស្រុកថៃ កាលពីថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2017 នេះអោយបានដឹងថា ក្រសួងការងាថៃ ត្រៀមជួយសម្រួលឯកសារដល់ពលករកម្ពុជា និងភូមា ដែលបញ្ជាក់អត្តសញ្ញាណនៅការិយាល័យនីមួយៗក្នុងប្រទេសថៃ អោយបានឆាប់រហ័សលឿនជាងរយ:ពេលមុន និងពេលឆាប់ៗខាងមុខនេះ។

website_news/2017211105.txt · Last modified: 2017/11/21 11:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki