website_news:2017211201

អាជ្ញាធរខេត្តកំពតប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០១៧

http://www.akp.gov.kh/ AKP ខេត្ដកំពត ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧

កាលពីរសៀលថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ អាជ្ញាធរខេត្តកំពត បានប្រារព្ធពិធី អបអរសាទរទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើ ជួញដូរមនុស្ស១២ ធ្នូ ២០១៧ នៅក្នុងសាលប្រជុំសាលាខេត្តកំពតដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ចេស្ដា អភិបាល នៃគណៈអភិបាលខេត្តកំពត ថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងសិស្សនិស្សិតយុវជនកាយឬទ្ធិ-យុវ ជនកាកបាទក្រហមនិងសហភាព សហព័ន្ធយុវជនកម្ពុជាប្រមាណជិត៣០០នាក់។

លោកស្រី យូ សុគន្ធ អភិបារងខេត្ត និងជាប្រធានលេខាធិការដ្ឋាន ប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សខេត្ត កំពតបានលើកឡើងពីស្ថានភាពបទល្មើសការជួញដូរមនុស្ស និងការធ្វើអាជីវកម្ម ផ្លូវភេទនៅទូទាំងខេត្តកំពត ដោយពុំមាន សកម្មភាពអ្វីកើតឡើង គួរឱ្យកត់សំគាល់នោះឡើយ ដោយបញ្ហាទាំងនេះក៏មានការ គ្រប់គ្រង ទប់ស្កាត់និងបង្ក្រាបទទួលបានលទ្ធផលគួរជាទី មោទនៈផងដែរ។

ឯកឧត្តម ចាន់ ចេស្ដា បានបញ្ជាក់ថា ការរៀបចំទិវាប្រយុទ្ធ ប្រឆាំងអំពើជួញ ដូរមនុស្ស គឺជាយុទ្ធនាការ ដ៏ធំមួយដែលរាជរដ្ឋាភិបាលមាន ឱកាសផ្សព្វផ្សាយការ យល់ដឹងឱ្យកាន់តែទូលំ ទូលាយ និងក៏ជាការបង្ហាញយ៉ាងច្បាស់រួមគ្នាទាំងស្ថាប័នរដ្ឋ និងឯកជនក៏ដូចជាសហគមន៍ អំពីការយកចិត្តទុកដាក់ខ្ពស់នូវការប្ដេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងទាំងឡាយក្នុងការ គោរព សិទ្ធិមនុស្ស ការការពារសុវត្ថិភាព និងសន្តិសុខប្រជាពលរដ្ឋពីការរំលោភបំពានគ្រប់រូបភាព។

ឯកឧត្តមបានបន្ដថា បទល្មើសជួញដូរមនុស្សគឺជាឧក្រិដ្ឋកម្មឆ្លងដែន និងគ្រោះថ្នាក់បំផុតដល់មនុស្សជាតិ ជាពិសេសក្នុងចំណោមពលករទេសន្តប្រវេសន៍ ដែលបានចាកចេញ ទៅធ្វើការងារនៅក្រៅប្រទេស និងជនភៀសខ្លួនទាំងក្មេងចាស់ ប្រុសស្រីដោយមិនរើសមុខ។ ឯកឧត្តមអភិបាលខេត្ដក៏បានអំពាវនាវដល់ក្មួយៗដែលជាយុវជន មន្ត្រីគ្រប់លំ ដាប់ថ្នាក់ និងដៃគូពាក់ព័ន្ធទាំងអស់ បន្តរួមគ្នាអនុវត្តន៍សកម្មភាពព្រមៗគ្នា ពង្រឹងប្រព័ន្ធ សុវត្ថិភាព ពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារមនុស្សគ្រប់រូបភាពពី អំពើជួញដូរមនុស្ស៕ ដោយ ប្រាក់ លាង

website_news/2017211201.txt · Last modified: 2017/12/21 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki