website_news:2017211204

ក្រសួងការងារត្រៀមស្នើច្បាប់មាត្រា44 បន្ថែមរយ:ពេលធ្វើប៉ាស្ព័រជូនពលករ6ខែ តទៅមុខទៀត

http://www.pheaktraprak.com ប្រភព ដំណឹងពលករខ្មែរ December 20, 2017

កាលពីព្រឹកថ្ងៃពុធ ទី20 ខែធ្នូ ឆ្នាំ2017នេះ ឯកឧត្តម សែង សិងកែវ រដ្ឋមន្ត្រីក្រសួងការងារថៃ បានមានប្រសាសន៍ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែត នៅក្នុងការិយាល័យត្រួតសញ្ជាតិជូនពលករភូមានៅក្នុងហាងទំនើប (អ៊ឹមភូលៀមសំរោង)ខេត្តសាមុតប្រាកាន ប្រទេសថៃ ។ ក្នុងករណីជូនពលករខ្មែរ,ភូមា,ឡាវក្នុងរយៈពេល 3ខែខាងមុខនេះមិនទាន់ពេលកំណត់ ក្រសួងការងារនិងធ្វើរបាយការណ៍ស្នើទៅលោកនាយករដ្ឋមន្ត្រី ប្រយុទ្ធចាន់អូឆា (ក.ស.ឆ) យកច្បាប់មាត្រា.44 មកពិចារណា ដើម្បីបន្តការស្នាក់នៅជូនពលករបរទេសទាំងបីសញ្ជាតិ រយ:ពេល6ខែបន្ថែមទៀត ដើម្បីអោយពលករទាំងអស់នោះអាចត្រួតសញ្ជាតិធ្វើប៉ាស្ព័របានរហូតដល់ចប់សព្វគ្រប់ទាំងអស់គ្នា។ កិច្ចសម្ភាសន៍នេះបានធ្វើឡើងកាលពីថ្ងៃពុធទី20 ខែធ្នូ ឆ្នាំ2017 នៅក្នុងការទស្សនកិច្ចចុះត្រួតពិនិត្យកន្លែងបញ្ជាក់អត្តសញ្ញាណជូនពលករភូមានៅក្នុងហាងទំនើបអ៊ឹមភូលៀមសំរោង ខេត្តសាមុតប្រាកាន ។ ប្រទេសថៃ

website_news/2017211204.txt · Last modified: 2017/12/21 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki