website_news:2017220206

ទាហានថៃ បាញ់ពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ ស្លាប់២នាក់ និងរបួស៧នាក់ នៅឆ្នាំ២០១៦

http://dap-news.com/kh ថ្ងៃពុធ, ២២ កុម្ភៈ ២០១៧ 11:50 ដោយ: អេង ប៊ូឆេង ID:019

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៦ កន្លងទៅ ទាហានប្រទេសថៃ បានបាញ់ប្រជាពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ ស្លាប់ចំនួន២នាក់ និងរងរបួសចំនួន៧នាក់ ក្នុងនោះក៏បាន ចាប់ខ្លួនចំនួន២៩៣នាក់ ផងដែរ។

យោងតាមរបាយការណ៍ ស្ដីពីលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅ ការងារឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា “ដោយឈរលើ គោលការណ៍ រក្សាសនិ្ដភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ នៅ ឆ្នាំ២០១៦ មានទាហានថៃ បានបាញ់ប្រជាពលរដ្ឋខ្មែរ មួយចំនួន បានឆ្លងដែនខុសច្បាប់ ស្លាប់ចំនួន២នាក់ របួសចំនួន៧នាក់ និងចាប់ខ្លួន២៩៣នាក់ ក្នុងនោះមាន ស្រី៤៥ នាក់ ” ។

របាយការណ៍ ក្រសួងមហាផ្ទៃ បានបន្ដទៀតថា កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ តាមតំបន់ព្រំដែន ភាគីកម្ពុជា បាន ប្រជុំជាមួយភាគីថៃ ចំនួន៣៥៣លើក ភាគីវៀតណាម ចំនួន២៤៤លើក និងជាមួយភាគីឡាវ ចំនួន១៩លើក ដើម្បីដោះស្រាយ វិវាទ និងសកម្មភាព រំលោភបំពាន និងទប់ស្កាត់ ពលករចំណាកស្រុក ត្រូវធ្វើការផ្លាស់ប្ដូរព័ត៌មាន អំពីសភាពការណ៍ តាមព្រំដែន៕

website_news/2017220206.txt · Last modified: 2017/02/22 15:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki