website_news:2017220301

បញ្ជូនខ្លួនម៉ែយ៉ែមទៅកាន់សាលាដំបូងពាក់ព័ន្ធពីបទបង្កប់បំរើសេវាផ្លូវភេទ

https://kohsantepheapdaily.com.k ៖ ឃឹម ប៊ុនណាក់ ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧ ម៉ោង ១៧:២៨

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលការិយាល័យកណ្តាលប្រឆាំងបទល្មើសរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ បានបញ្ជូនម៉ែយ៉ែមពីរនាក់ប្តីប្រពន្ធ និងមេការម្នាក់ទៅកាន់សាលាដំបូងរាជធានីពាក់ព័ន្ធពីបទ«សញ្ចារកម្ម»បើកទីតាំងបម្រើផ្លូវភេទ បោយដៃហៅភ្ញៀវរួមរ័កពេលយប់ ។ ម៉ែយ៉ែមជាប្តីឈ្មោះ មាន សំណាង អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ សុខ ហឿន អាយុ៣៩ឆ្នាំ និងមេការឈ្មោះ កាវ អ៊ុកញ៉ ភេទស្រី អាយុ៤១ឆ្នាំ ។ ជនជាប់សង្ស័យទាំង៣នាក់ ត្រូវបានសមត្តកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញឃាត់ខ្លួន កាលពីវេលាម៉ោង១២ និង៥០នាទីយប់ឈានចូលថ្ងៃទី១៩ មីនា នៅម្តុំផែថ្ម ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចថា ពីរនាក់ប្តីប្រពន្ធបានបើកទីតាំងក្នុងរូបភាពបន្លំរកសុីម៉ាស្សាកោសជប់ ប៉ុន្តែមានបង្កប់នារីបម្រើផ្លូវភេទ។ បានជាឈានដល់ការឃាត់ខ្លួន សមត្ថកិច្ចដាក់ការសើុប អង្កេត និងស្រាវជ្រាវច្បាស់លាស់ លុះដឹងថា ទីតាំងម៉ាស្សាកោសជប់មួយកន្លែងនេះមានជាប់ពាក់ព័ន្ធបទល្មើស «សញ្ចារកម្ម» ទើបសមត្ថកិច្ចសុំការអនុញ្ញាតពីស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញចុះបង្ក្រាបជាក់ស្តែងក្នុងពេលយប់ ។ ក្នុងនោះសមត្ថកិច្ចក៏បានរំដោះនារីបម្រើផ្លូវភេទជិត១០នាក់ប្រគល់ឲ្យទៅខាងមន្ទីរ សង្គមកិច្ចធ្វើកិច្ចសន្យាអប់រំ ។ ចំណែកម៉ែយ៉ែម២នាក់ប្តីប្រពន្ធ និងមេការម្នាក់កសាងសំណុំរេឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

website_news/2017220301.txt · Last modified: 2017/03/22 14:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki