website_news:2017220304

ថៃបញ្ជូនសពពលករដែលគ្រោះថ្នាក់ចរាចរណ៍ម្នាក់ ប្រគល់ឲ្យសាច់ញាតិវិញ

https://kohsantepheapdaily.com.k ៖ ម៉ុត សារុន ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧ ម៉ោង ១៩:៣៨

ខេត្តបន្ទាយមានជ័យ ៖ សពពលករខ្មែរម្នាក់ត្រូវបានភាគីថៃបញ្ជូនឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅរសៀលថ្ងៃទី២១ មីនា ២០១៧នេះ បន្ទាប់ពីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ពេលជិះម៉ូតូត្រូវរថយន្តបុកនៅខេត្តឈុនបូរីប្រេសថៃ។ ជនរងគ្រោះឈ្មោះ ពេជ្រ រិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករចិញ្ចឹមមាន់ឲ្យថៃក្នុងខេត្តកើតហេតុខាងលើនិងមានទីលំនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

តាមសាច់ញាតិសពដែលត្រលប់ពីថៃដែរនោះនិយាយថា ជនរងគ្រោះត្រូវបានរថយន្តបុកបន្តគ្នា ខណៈកំពុងជិះម៉ូតូនៅខេត្តឈុនបូរីប្រទេសថៃ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២០ មីនា និងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ អ្វីដែលអ្នកស្រុកចោមរោមមើលនោះ ខណៈសពបញ្ជូនដល់ដីខ្មែរក្នុងបរិវេណវត្តបាលិលេយ្យជនជាតិថៃជាអ្នកបើកបររថយន្តដឹកសពត្រលប់បានបើកមឈូសធ្វើការតុបតែង និងផាត់ម្សៅលើផ្ទៃមុខសពដោយអះអាងថា ដើម្បីឲ្យស្អាតហើយបញ្ជាក់ថា សពពលករខ្មែរដែលគាត់បញ្ជូមកមុនៗក៏ធ្លាប់តុបតែង និងផាត់ម្សៅឲ្យដូចគ្នា។សពត្រូវបានសាច់ញាតិដឹកតាមរថយន្តទំនើប ទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕

website_news/2017220304.txt · Last modified: 2017/08/24 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki