website_news:2017220305

អាជ្ញាធរថៃបញ្ជូនពលករខែ្មរខុសច្បាប់ជិត១០០នាក់មកស្រុកកំណើតវិញ

http://www.rasmeinews.com/local ដោយ ៖គ្រញូង ថ្ងៃទី 22 មីនា 2017 ម៉ោង 10:30:AM

បាត់ដំបង៖ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ចំនួន៩៣នាក់ (ស្រី៣៥នាក់និងកូនក្មេង១១នាក់) ដែលឆ្លងដែនលួចចូលទៅធ្វើកម្មករនៅទឹកថៃបញ្ជូនមកប្រទេសខែ្មរវិញ កាលពីល្ងាចថ្ងៃទី២១ខែមីនាឆ្នាំ២០១៧ តាមច្រកទ្វារតំបន់ភ្នំដីស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។ ក្រោយពីធ្វើការអប់រំហើយក៍បញ្ជូនពលករទាំងនោះ ទៅស្រុកកំណើតវិញ។

លោកសៀន ខុនមន្ត្រីអាវុធហត្ថស្រុកសំពៅលូនបានឲ្យដឹងថា ពលករខែ្មរចំណាកស្រុកខុសច្បាប់ចំនួន៩៣នាក់ ក្នុងនោះមានស្រី៣៥នាក់ និងកូនក្មេង១១នាក់ បានលួចចូលទៅរកការងារធ្វើនៅក្នុងទឹកដីថៃ ត្រូវបានតម្រួតនិងអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនត្រឡប់មកប្រទេសខែ្មរវិញ តាមច្រកទ្វារតំបន់ភ្នំដីក្នុងភូមិគីឡូ១៣ ឃុំតាស្តាស្រុកសំពៅលូន ខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី២១ខែមីនា៕

website_news/2017220305.txt · Last modified: 2017/08/24 15:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki