website_news:2017220306

អាជ្ញាធរថៃបញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិដូង ជាលើកទី១០០ហើយ

http://ann.com.kh/blog/detail ដោយ: រៀម សាលី ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ចាប់ពីដើមខែមករា រហូតមកដល់ត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នេះ អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ មកស្រុកកំណើតវិញ ចំនួន១០០លើក ដែលស្មើរនឹង៩,៩៨៥នាក់ តាមច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង។

លោក ម៉ុយ សាលឹត មេបញ្ជារការកងរាជអាវុធហត្ថស្រុកកំរៀង បានឲ្យដឹងថា ពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនឲ្យត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀងសរុបមានចំនួន១០០លើកហើយ រួមមាន៖

ក្នុងខែមករា ឆ្នាំ២០១៧ មានចំនួន៧លើក ស្មើរនិង១៦១នាក់ ស្រី៣៦នាក់,

ខែកុម្ភៈ ឆ្នាំ២០១៧ មានចំនួន៤៧លើក ស្មើរនិង២,៨៩២នាក់ ស្រី១០,៨៤នាក់,

ខែមីនា ឆ្នាំ២០១៧ មានចំនួន៤៥លើក ស្មើរនឹង៦,៩៣២នាក់ ស្រី២,៧៧៨នាក់។

លោកបន្ដថា ពលករខ្មែរឆ្លងដែនខុសច្បាប់ទាំង៩,៩៨៥នាក់ ដែលអាជ្ញាធរថៃបានបញ្ជួនឲ្យត្រឡប់មកកាន់ស្រុកកំណើតវិញ ដោយសារតែពួកគាត់ទាំងនោះ បានឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ ហើយពួកគាត់ភាគច្រើនជាបុរស ដែលបានធ្វើដំណើរពីតាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់បណ្តោយព្រំដែនកម្ពុជា ថៃតែម្តង៕

website_news/2017220306.txt · Last modified: 2017/08/24 15:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki