website_news:2017220403

អាជ្ញាធរថៃចាប់ពលរដ្ឋខ្មែរចំណាក់ស្រុក១០៧នាក់ កំពុងពួននៅក្នុងព្រៃក្បែរជាយដែនខ្មែរ-ថៃ

http://www.khmerchonburi.info/archives 21/04/17

អាជ្ញធរអន្តោប្រវេសន៍ថៃឃាត់ខ្លួនបានពលករអន្តោប្រវេសន៍ខុសច្បាប់សញ្ជាតិខ្មែរចំនួន១០៧នាក់កំពុងពួនក្នុងព្រៃជាប់ជាយដែនខ្មែរ-ថៃត្រៀមនិងធ្វើដំណើរទៅទីក្រុងបាងកកកាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០១៧ សមត្ថកិច្ចអន្តប្រវេសន៍ថៃប្រចាំស្រុកអារ៉ញ្ញខេត្ដស្រះកែវបានធ្វើការចុះឃាត់ខ្លួនពលករខ្មែរខុសច្បាប់ ចំនួន១០៧នាក់ ដែលកំពុងលាក់ខ្លួននៅព្រៃក្បែរជាយដែនខ្មែរ-ថៃដែលស្ថិតនៅក្នុងស្រុកឃោគស៊ូង ខេត្តស្រះកែវប្រទេសថៃ។

ក្នុងការចុះឃាត់ខ្លួនលើកនេះសមត្ថកិច្ចថៃបានរកឃើញពលករអន្តោប្រវេសន៍ខុសច្បាប់ ចំនួន១០៧ នាក់ មានប្រុស៦២នាក់ ស្រី៤៥នាក់ ប្រភពពីសមត្ថកិច្ចនៅកន្លែងឃាត់ខ្លួនបានប្រាប់អោយដឹងថាពលករខ្មែរខុសច្បាប់ទាំងអស់បានធ្វើដំណើរមកពីខេត្ដផ្សេងៗ នៃប្រទេសកម្ពុជាបានអោយមេខ្យល់ជូនដំណើរឆ្លងដែនមកតាមច្រកព្រំដែនប៉ោយប៉ែតដោយបង់ថ្លៃជូនម្នាក់១៨០០฿ដើម្បីធ្វើណើរបន្តទៅធ្វើការនៅទីក្រុងបាងកកនិងនៅតាមតំបន់នានានៃប្រទេសថៃ តែត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនបានមុនខណះពេលកំពុងពួនក្នុងព្រៃក្បែរជាយដែន។ ក្រោយពេលឃាត់ខ្លួនពលករខ្មែរខុសច្បាប់ទាំងអស់ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅស្ថានីប៉ូលិសអន្ដោប្រវេសន៍ស្រុកអារ៉ញ្ញដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017220403.txt · Last modified: 2017/04/22 16:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki