website_news:2017220502

ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំ ខេត្តសាកែវ អន្តរាគមឲ្យដោះលែង ពលរដ្ឋខ្មែរ២នាក់

http://www./dap-news.html សុក្រ, ១៩ ឧសភា ២០១៧ 18:42 ដោយ: ស៊ាន កុសល ID:030

ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ កំពុងអន្តរាគមតាមមធ្យោបាយផ្លូវច្បាប់ ដើម្បីជួយឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន២នាក់ (ជាបងប្អូនបង្កើតនឹងគ្នា) ដែលត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួននៅពន្ធនាគារខេត្តសាកែវ ពីបទប្រើប្រាស់ឯកសារក្លែងបន្លំចូលទឹកដីថៃដោយខុសច្បាប់។ បើលោក ជុំ សុន្ទរី បានឲ្យដឹងនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះថា កិច្ចអន្តរាគមន៍នេះធ្វើឡើង ឆ្លើយតបតាមពាក្យបណ្តឹងរបស់ឪពុកម្តាយពលរដ្ឋទាំងពីរនាក់ កាលពីថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០១៧។

លោក ជុំ សុន្ទរី បន្តថា នៅថ្ងៃទី១៨ ខែឧសភា មន្រ្តីស្ថានអគ្គកុងស៊ុលបានទៅជួបផ្ទាល់ជាមួយបុរសរងគ្រោះ ដែលមានឈ្មោះ យ៉ិន ម៉ាន់ អាយុ២២ឆ្នាំ និងឈ្មោះ យ៉ិន អេន អាយុ១៨ឆ្នាំ មកពីស្រុកថ្មគោល ខេត្តបាត់ដំបង។ អ្នកទាំងពីរ បានចូលទឹកដីថៃតាមរយៈមេខ្យល់ម្នាក់ជាជនជាតិខ្មែរ ដោយប្រើប្រាស់ប័ណ្ណចេញ-ចូល អន្តោប្រវេសន៍ថៃ ( ចូលព្រឹក ចេញលា្ងច សម្រាប់ពលរដ្ឋខ្មែរចូលផ្សាររោងក្លឿ) ដែលជាឈ្មោះអ្នកដទៃ ហើយត្រូវបានប៉ូលីសអន្តោប្រវេសន៍ថៃឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ និងបញ្ជូនបន្តទៅ ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តសាកែវ នៅថ្ងៃទី២៧ ខែមេសា។

ស្ថានអគ្គកុងស៊ុល បានពិគ្រោះយោបល់ជាមួយមេធាវីជនជាតិថៃ និងក្រុមគ្រួសារជនរងគ្រោះ ដោយសម្រេចតម្កល់ប្រាក់ធានាខ្លួនអ្នកទាំងពីរឲ្យស្ថិតនៅក្រៅឃុំ រង់ចាំតុលាការកាត់ក្តីនាពេលខាងមុខ។ ស្ថានអគ្គកុងស៊ុល កំពុងបន្តតាមដានលើករណីនេះ ហើយនឹងផ្តល់ព័ត៌មានបន្ថែម នៅពេលក្រោយ៕

website_news/2017220502.txt · Last modified: 2017/05/22 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki