website_news:2017220503

ក្រុមការងារស្ថានទូតខ្មែរចាប់ផ្តើមចុះផ្ដល់លិខិតឆ្លងដែនដល់ពលករខ្មែរនៅប្រទេសថៃ

http://www.khmer-chonburi.com/archives/ 20 MAY 2017ខ្មែរបាត់ដំបង

ដំណឹងល្អសម្រាប់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ កាលពីថ្មីកន្លងទៅនេះស្ថានទូតខ្មែរប្រចាំប្រទេសថៃបានធ្វើការចុះផ្សព្វផ្សាយផ្ដល់ដំណឹងជូនដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃក្នុងដែលមានឈ្មោះធ្វេីលិខិតឆ្លងដែនខុសច្បាប់នៅក្នុងប្រទេសថៃស្ថានទូតនិងចុះផ្ដល់លិខិតឆ្លងដែនដល់បានធ្វេីនាពេលកន្លងមក។

សេចក្តីជូនដំណឹងរបសស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ ស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ សូមគោរពជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃ ជ្រាបថា ក្រុមការងារចល័តអន្តរក្រសួង នៃគណៈកម្មការផ្តល់ភាពស្របច្បាប់ នឹងទៅធ្វើការបើកផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើពលករកម្ពុជាធ្វើការនៅបរទេសនិងបណ័្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC) ជូនបងប្អូនពលករដែលកំពុងធ្វើការងារនៅ ខេត្តឆាក់ឈើងសាវ។

សូមបងប្អូនពលករដែលបានចុះឈ្មោះទទួលភាពស្របច្បាប់ពីគណៈកម្មការផ្តល់ភាពស្របច្បាប់នៅក្នុងខេត្តឆាក់ឈើងសាវ មកពិនិត្យបញ្ជីឈ្មោះរបស់ខ្លួនសម្រាប់វគ្គទី១ មានចំនួន ២១២០នាក់ ដោយដំណើរការបើកផ្តល់ ចាប់ពីថ្ងៃទី០៨ – ១៨ ខែឧសភា ឆ្នាំ២០១៧។ សូមបងប្អូនពលករដែលមានឈ្មោះ ក្នុងបញ្ជី រួសរាន់មកទទួលលិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងបណ័្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC) ឱ្យបានទាន់តាមពេលវេលា ។

ព័ត៌មានន្ថែម: ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះបងប្អូនពលករ ដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេស នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នេះ ក្រុមការងារស្ថានទូត ដឹកនាំដោយ លោកស្រី ឡាយ ច័ន្ទរស្មី ភារធារីស្តីទីនៃស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ ព្រមជាមួយ ក្រុមការងារទទួលបន្ទុកពលករ និងក្រុមការងារនៃគណៈកម្មការផ្តល់ភាពស្របច្បាប់ បានចុះទៅជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករកម្ពុជា ជិត ៥០០ នាក់ ដែលកំពុងបម្រើការងារ នៅក្រុមហ៊ុន M.K.S Farm co.,LTD និងក្រុមហ៊ុន Krung Thai Farm Co.,LTD ខេត្តឈុនបុរី ប្រទេសថៃ។

website_news/2017220503.txt · Last modified: 2017/05/22 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki