website_news:2017220504

ថៃទប់ស្កាត់ពលករចំណាកខុសច្បាប់បាន36នាក់ និងចាប់ខ្លួនមេខ្យល់ថៃបាន2នាក់ផងដែរ

http://www.khmer-chonburi.com/archives/ 22 MAY 2017ខ្មែរ បាត់ដំបង

ពលរដ្ឋភូមាជាច្រើននាក់កំពុងចំណាកខុសច្បាប់ចូលមកស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃបានអាជ្ញាធរថៃចាប់ខ្លួនខណៈពេលកំពុងព្យាយាមឆ្លងដែនខុសច្បាប់ចូលមកក្នុងប្រទេសថៃ។ កាលពីថ្ងៃអាទិត្យ ទី21 ខែឧសភា ឆ្នាំ2017 ទាហានឈុតខ្មៅថៃប្រចាំជាយដែន ខេត្តឈាងម៉ៃ បានធ្វើការចាប់រថយន្តដឹកជញ្ជូនពលករចំណាកខុសច្បាប់ចូលប្រទេសថៃ បានចំនួនពីរគ្រឿង និងឃាត់ខ្លួនពលករចំណាកស្រុកខុសច្បាប់បានចំនួន 36នាក់ ព្រឹត្តិការណ៍ចាប់ពលករចំណាកខុសច្បាប់នេះបានកើតឡើងនៅវេលាម៉ោង 23:00 នៅលើផ្លូវជាតិមួយកន្លែងស្ថិតក្នុងឃុំម៉ែតង់ ស្រុកអ៑ំកយ ខេត្តឈាងម៉ៃ ក្នុងព្រឹត្តិបត្រការណ៍ស្ទាក់ចាប់រថយន្ត នេះទាហានថៃចាប់បានរថយន្តម៉ាក Toyota visgo ពីរគ្រឿងព្រមទាំង ឆែករកឃើញពលករចំណាកខុសច្បាប់សញ្ជាតិមីយ៉ាន់ម៉ា ប្រុសស្រីចំនួន 36នាក់ និងឃាត់ខ្លួនបានជនជាតិថៃ 2 នាក់ផងដែរ។ បញ្ជាក់ជារៀងរាល់ថ្ងៃមានពលករចំណាកស្រុកខុសច្បាប់ជាច្រើនបានកំពុងហូរចូលប្រទេសថៃ ហើយប្រទេសថៃក៏បានធ្វើការទប់ស្កាត់យ៉ាងតឹងរឹងបំផុត ក្រោយពីលោកនាយករដ្ឋមន្ត្រីថៃបានដាក់ច្បាប់អន្តោប្រវេសន៍ជាបញ្ហាធំរបស់ប្រទេសជាតិរួចមក។

website_news/2017220504.txt · Last modified: 2017/05/22 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki